ការចេញ ផែនទី ប្លងដី របស់ អាជ្ញាធរ ឃុំពពក ទៅអោយ លោក ឈុន រាម មានភាព មិនប្រក្រតី
ខេត្តកំពង់ធំ៖ ពលរដ្ន ក្នុងភូមិអន្លងក្រាញ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កើតទុក មិនសុខចិត្ត ខណះពេល ដែលក្រុមហ៊ុន ដាក់តា្រក់ទ័រឈូសឆាយ កាយក្រវ៉ាត ព្រំប៉ះពាលដី របស់ពួកគាត់ រាប់សិបហិចតា ដោយគ្មាន ដំណោះស្រាយ (ទិញដីពីពលរដ្នបានត្រឹមតែ ៥៦ហិចតា ទេ ហេតុអីក្នុងផែនទីប្លងដីដល់ទៅ ១០៩,៣០៨១ហិចតា?)។
លោក ជា គ្រី អ្នកគ្រប់គ្រោងគ្រឿងចក្រ បានអោយដឹងថា មានច្បាប់ឈូសឆាយ នៅលោក ណែត សារី អភិបាលស្រុកស្ទោង! លោកថាលោកធ្វើទៅតាមប្លងដី ក្នុងផែនទីរបស់គេផ្ដល់អោយ១០៩,៣០៨១ហិចតាប៉ុណ្ណោះ! ឯការឈូសឆាយនេះ ពិតជាប៉ះដីពលរដ្នប្រាកដមែន ទើបផ្អាក់ការឈូសឆាយសិន។
លោក នូ ប៊ុនហាត និងអ្នកស្រីអ៊ា ស្រ៊ីម អ្នកប្រមូលទិញដី កំពុងឆ្លើយដាក់គ្នា យករួចខ្លួន ខណះពេលយកគ្រឿងចក្រ ឈូសឆាយ ធ្វើអោយប៉ះពាលដីពលរដ្ន ក្នុងភូមិអន្លងក្រាញ់រាប់សិបហិចតាមិនទាន់មានដំណោះស្រាយ។
លោក នូ ប៊ុនហាត ឆ្លើយថាលោកប្រមូលទិញដី មែនតែខាងក្រុមហ៊ុន បានអោយលុយតែ ៥៦ហិចតាទេ ចំណែកដីឯទៀត លោកមិនបានទិញដីពីពលរដ្នទេ លុះដាក់ត្រាក់ទ័រឈូសឆាយ កាយក្រវ៉ាតព្រុំ ធ្វើអោយប៉ះដីពលរដ្ន ហើយអោយលោកចេញមុខដោះស្រាយ លោកថា លោកមិនចេញមុខនោះទេ។
អ្នកស្រី អ៊ា ស្រ៊ីម បានឆ្លើយថា បានអោយលុយទៅ លោក នូ ប៊ុនហាត ដើម្បីទិញដីជាង១០០០ហិចតា ត្រង់ថា ទិញគ្រប់ ឬមិនគ្រប់ មិនដឹងទេធ្វើមិចអោយតែបានដីជាង១០០០ហិចតាមក ជាការស្រេច ។
លោក កែវ នន មេឃុំពពក បានស្ដីអោយអ្នកសារព័ត៌មាន ថាសួរគេអោយច្បាស់សិន ព្រោះគ្មានក្រុមហ៊ុនទេ គឺពលរដ្នឈូសឆាយដី ២ហិចតា ៣ហិចតាប៉ុណ្ណោះ !លុះសួរថាដីរបស់លោក ឈុន រាម ដែលលោកមេឃុំ ស៊ីញ្ញេ បោះត្រានេះយ៉ាងមិចដែរ លោកថា បើប៉ះពាលដីពលរដ្ន អោយពួកគាត់ ! មកជួប មេភូមិ មេឃុំជួយដោះស្រាយមក។
ពលរដ្នរិះគន់ថា អាជ្ញាធរភូមិ ឃុំពពក និងអ្នកទិញដីលក់បន្ដ កំពុងតែឃុបឃិតគ្នា ប្រើរូបមន្ដកន្ទេលធំ បន្ដំដេក គឺកេងប្រវ័ញ្ចយកដី ពលរដ្នលក់បន្ដ ដើម្បីប្រាក់ចំណេញ!ពលរដ្នសូមសំណូមពរ សុំអោយលោក សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាត្រួតពិនិត្យ ដោះស្រាយបញ្ហាទាំងនេះ អោយពលរដ្នផង កុំអោយមន្រ្ដីក្រោមឱវ៉ាទ មួយចំនួនប្រព្រឹត្តខុសហើយត្រូវពលរដ្ន ទំលាក់កំហុស ដល់ថ្នាក់ដឹកនាំ។
លោក ណែត សារី អភិបាលស្រុកស្ទោង បានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា គេមានលិខិតទិញលក់របស់គេ តែទោះយ៉ាងណាយើងមិនទាន់ឃើញនៅឡើយហេតុអី (ទិញដីពីពលរដ្នបានត្រឹមតែ៥៦ហិចតាទេ ហេតុអីក្នុងផែនទីប្លងដីដល់ទៅ ១០៩,៣០៨១ហិចតា?) ៕ដោយលោក ប៊ុន រិទ្ធី (ព័ត៌មានបឋម)