លោក ឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាល ខេត្តកំពង់ធំកំ ពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខរឺ?

ខេត្តកំពង់ធំ៖ យោងតាមលិខិតបណ្តឹង នារីជាមន្រ្តីបម្រើរការនគបាលនៃស្នងកាដ្ឋានជាច្រើននាក់រងគ្រោះដោយសារតែ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើអាក្រក់ជូរជាតិបៀតបៀនកេរ្ត៍ខ្មាស់មកលើកកូនចៅក្រោមឱវាទគ្រប់ៗគ្នា ដែលជានារីភេទ  និងបានលួងលោមបង្ខិតបង្ខំ អោយពួកនាងទាំងអស់គ្នាបំពេញនូចសេចក្ដីត្រូវការ នៃកាមតណ្ហារបស់លោក មិនថាអ្នកមានប្ដី ឬអ្នកនៅលីវ និងក្រមុំ គឺលោក មិនលើកលែងសូម្បីតែម្នាក់។

 

តែពេលនេះនារីជនរងគ្រោះដែលជាមន្រ្តីនគបាលនៃស្នងការដ្ឋានទ្រាំលែងបានហើយ.! មានតែនាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៍ជូនដល់ពួកគាត់ដែលជានារីរងគ្រោះ ត្រូវបានលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ  ជាន់ឈ្លី កិត្តិយស កេរ្ត៍ឈ្មោះ ជាស្រ្តីខ្មែរ និងបានបៀតបៀនទៅលើរូបរាងកាយគ្មានសល់ត្រង់ណាបន្តិចសោះ។

 

បើយោងតាមពាក្យប្ដឹងដែលនារីជនរងគ្រោះជាមន្រ្តីនគបាលនៃស្នងការដ្ឋានបានដាក់ពាក្យប្ដឹង និងស្នើរសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៍ជូនពួកគាត់។

 

ហើយលិខិតនៃពាក្យប្ដឹងនេះបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ សុំដល់សម្ដេចក្រឡាហោម ស ខេង សុំជួយអន្តរាគមន៍ និងចាត់កាត់ចំពោះលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ ដែលបានប្រព្រឹត្តអំពើរថោកទាប ដែលសង្គមស្អប់ខ្ពើម នូវពាក្យ ត្រីឆ្ដោ ស៊ីកូនឯង ហើយបុគ្គលឈ្មោះ អ៊ុក កុសល បានដឹកនាំបង្កើតបក្សពួកខ្សែរស្រឡាយពុករលួយ ដើរអុចអាលអោយបែកបាក់សាម្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការក៏ដូចមន្រ្តីក្រោមឱវាទ ហើយទង្វើបែបនេះ វាបានធ្វើអោយខូច កិត្តិយស ដល់ថ្នាក់ដឹកនាំផ្សេងៗទៀត និងអង្គភាពទាំងមូល។

 

សុំសម្ដេច ក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាដាក់ការសើុបអង្កេត តាមពាក្យប្ដឹងជានារីជនរងគ្រោះដែលជាមន្រ្តីនគបាលនៃស្នងការដ្ឋានខេត្តកំពង់ធំ ផងទាន ដែលពួកគាត់កំពុងតែរងគ្រោះ ដោយលោក ឧត្ដមសេនីយ៍ អ៊ុក កុសល បានជាន់ឈ្លី កិត្តិយស ទាំងផ្លូវចិត្តទាំងផ្លូវកាយនិងបានបំផ្លាញកិត្តិយស ក្នុងនាមជាស្រ្តីខ្មែរ។

 

នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ នេះ ក្រុមងារយើងក៏បានខលទៅលោកឧត្ដមសេនីយ៍ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ពីបីដងដែរតែលោកមិនលើកទូរសព្ទ័រ។ ហើយក្រុមការងារយើងរងចាំការបកស្រាយពីលោក រាល់ម៉ោងធ្វើការ៕