កម្លាំងនគរបាលប៉ុស្តិ៍ ផ្សារកណ្តាល ឃាត់ខ្លួនជនសង្ស័យ ជួញដូរ គ្រឿងញៀន

បន្ទាយមានជ័យ៖ ថ្ងៃទី៣០ ខែមេសារឆ្នាំ ២០១៧ វេលាម៉ោង១១កន្លះ កម្លាំងនគរបាលប៉ុស្តិ៍ ផ្សារកណ្តាល សង្កាត់ផ្សារ កណ្តាល បានចុះល្បាត តាមភូមិសាស្ត្រ នៅចំណុចខាង មុខរោងចក្រ ហាតឌីស ដែលស្ថិតនៅក្នុងសង្កាត់ផ្សារ កណ្តលក្រុងប៉ោយប៉ែត បានត្រួតពិនិត្យលើ ជនសង្ស័យ ម្នាក់ ឈ្មោះ ស៊ាងហួត ភេទប្រុស អយុ ២១ឆ្នាំ មានទីលំនៅ ភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញ ម្សៅ ពណ៌សរថ្លា ចំនួន ៤កញ្ចប់តូច ទូរស័ព្ទ អាយហ្វូន១គ្រឿង បន្ទាប់មកសមត្ថកិច្ច បានសាកសួរជនសង្ស័យជាបន្តរ នៅវេលម៉ោង៣ ល្ងាចក៏ ឈាន ដល់ការ ចាប់ខ្លួន ជនសង្ស័យ ជួញដូរគ្រឿងញៀន ម្នាក់ទៀត ឈ្មោះ ប៉ាន់ចាន់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិគីឡូម៉ែត៤ សង្កាត់ផ្សារ កណ្តល នៅត្រង់ចំណុច គោកស្បែង ដកហូតបាន ម្សៅក្រាមពណ៌សរថ្លា ចំនួន ១៣កញ្ចប់តូច ទូរស័ព្ទ អាយហ្វូូន ហ្វរព័ណសរ១គ្រឿង ។ ជនសង្ស័យ និងវត្ថុតាង នៅពេលនេះ ត្រូវ លោក វីរៈសេនីយទោ ធិនស៉ឹុនដេត អធីការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត រៀបចំសំណុំរឿង បញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចំណាត់ ការបន្តរទៅកាន់តុលាការ ចាត់ការតាមនិតិវិធី របស់ច្បាប់។ ដោយ អនាគតថ្មី