ម្ចាស់សណ្ឋាគារ រតនសម្បត្តិ មួយរូប ត្រូវសម្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធករណី គ្រឿងញៀន

ខេត្តរតនគិរី ៖ កាល​រសៀល​ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៧ សម្ថកិច្ចបាន​ ឃាត់ខ្លួន ​ជនសង្ស័យ ​ឈ្មោះ​ស៊ី ឡា​ឡយ ជនជាតិខ្មែរ​អាយុ ៤៣ឆ្នាំ ស្ថិតក្នុង ​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ក្រោយ​រកឃើញ​ ពាក់ព័ន្ធ ​បទល្មើស​ គ្រឿងញៀន។ ប្រតិបត្តិការណ៍ ​នេះ​ដឹកនាំ​ដោយ ​ឧ​ត្ត​ម​សេនី យ៍​ត្រី ផែន ឌី​ណា​​ ស្នងការរង ​ទទួល​កណ្តាល​ ព្រហ្មទណ្ឌ និង​មានការ​ សម្របសម្រួល​ និតិវិធី​ដោយ​ លោក​ ជា ពេជ្រ ព្រះរាជអា ជ្ញា​អម​សាលាដំបូង​ ខេត្តរតនគិរី។ ពេលដែលឃាត់ខ្លួន​ ជនសង្ស័យ រួច​បាននាំមក​ ស្នងការដ្ឋាន​នគ​របាល ​ខេត្តរតនគិរី លុះ​នៅវេលា​ម៉ោង ៦និង៣០នាទី​ យប់​ថ្ងៃដ៍ដែល បាន​បញ្ជូន​ ជនសង្ស័យ​​ឲ្យ​មន្ទីរ​ប្រឆាំង​ គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ ចាត់ ការ​បន្ត​តាម ​នីតិវិធី​ច្បាប់។ បើតាមអោយដឹងពីសម្ថកិច្ច វត្ថុតាង ថ្នាញៀន ទាំងនោះនៅ មិនទាន់ដឹង ចំនួន​ទូរលេខ​គ្រឿងញៀន​​ ពិតប្រាកដ ​នៅឡើយនោះទេ៕ ដោយ ឡុង សារេត