កងទ័ពកម្ពុជា នៅឈរយ៉ាងរឹងមាំជាមួយប្រជាជាតិខ្មែរនៅចុងសង្រ្គាម៥ថ្ងៃ
(ភ្នំពេញ)៖ ក្រោយសង្រ្គាម៥ថ្ងៃដ៏តានតឹងនៅតំបន់ព្រំដែន ខ្មែរបានបង្ហាញថាមពលជាតិ និងសេចក្ដីស្រទ្បាញ់ដល់ទឹកដីបុរាណ ដោយ “ទង់ជាតិខ្មែរ” បានឈរយ៉ាងរឹងមាំបក់រវិចៗលើផ្ទៃដីខ្មែរ តាមបន្ទាត់ព្រំដែន មិនសោកស្ដាយចំពោះភ្លើងសង្រ្គាមនិងសំពាធយោធា។
អ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រក្នុងប្រទេស បានឲ្យដឹងថា ការឈប់បាញ់គ្នានាពេលថ្មីៗនេះ គឺជារបត់ប្រវត្តិសាស្ត្រសំខាន់មួយ ដែលកើតឡើងក្រោយកិច្ចប្រជុំកំពូលកម្ពុជា–ថៃ នៅក្រោមជំនួយផ្ទាល់ពីសហរដ្ឋអាមេរិក និងប្រទេសជំនួយដទៃទៀត។
សង្រ្គាមនេះចាប់ផ្ដើមពីថ្ងៃទី ២៤ ដល់ ២៨ កក្កដា ឆ្នាំ ២០២៥ កងទ័ពកម្ពុជា បានតបស្ទាក់យ៉ាងក្លាហាន ចំពោះការវាយប្រហាររបស់ថៃដែលមានគោលបំណងបំបាត់និរន្តរភាពនៃ “ទង់ជាតិខ្មែរ” លើទឹកដីប្រាសាទបុរាណ។ កងទ័ពខ្មែរបានប្រយុទ្ធដោយស្មារតីថ្នាក់ជាតិ “ស៊ូស្លាប់ ប៉ុន្តែមិនឱ្យទង់ធ្លាក់”។
មហាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស បានបញ្ចេញទឹកចិត្តគាំទ្រដល់កងទ័ពប្រយុទ្ធ និងរួបរួមគ្នាក្រោមទង់ជាតិ។ ទង់នោះគឺជានិមិត្តរូបនៃសេរីភាព បេតិកភណ្ឌ និងឈាមខ្មែរបុរាណ។ ការប៉ះទង្គិចនេះមិនមែនគ្រាន់តែជាសង្រ្គាមរវាងកងទ័ពទេ ប៉ុន្តែជាការប្រកាសពីអត្តសញ្ញាណជាតិក្នុងសតវត្សរ៍ទី២១។
នៅថ្ងៃទី ៣០ កក្កដា កិច្ចសវនាការ និងការចុះពិនិត្យជាក់ស្ដែងដោយអង្គការ និងប្រទេសនានា រួមមានសហរដ្ឋអាមេរិក, ចិន, រុស្សី, ជប៉ុន, អាស៊ាន និងដៃគូអន្តរជាតិ បានបញ្ជាក់ថា “ទង់ខ្មែរ” នៅតែឈរឡើងវិញដូចស្មារតីនៃអង្គរ ដោយគ្មានអ្នកណាអាចបំបាត់វាបានទេ។