ចោរស្ទើភ្លើង លួចម៉ូតូត្រូវ កំលាំងអធិការដ្ឋាននគបាល ក្រុងប៉ោយប៉ែត ក្របួចជាប់

បន្ទាយមានជ័យ៖ ករណីចោលួចម៉ូតូ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧ ត្រូវកំលាំងអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វីរសេនីយ៏ទោ ធិនស៊ុឹនដេត ចុះស្រាវជ្រាវក្របួចជាប់ ស្ថិតក្នុងចំណុច សាលាពន្លក ខ្មែរ ក្នុងភូមិ ក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ជន សង្ស័យ ឈ្មោះ អឿនធី អាយុ ៣៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ មិនពិតប្រាកដ ដោយ តាមការ ស្រាវជ្រៀវ ពីកំលាំងសមត្ថកិច្ច លុះ ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១ និង៣០នាទី សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញជនសង្ស័យ លាក់ខ្លួននៅក្នុង ចំការ ដំឡូងជាមួយនិងម៉ូតូ ក្នុងភូមិ ទួលប្រាសាទ សង្កាត់ក្រុងប៉ោយប៉ែត ម៉ូតូដែល ជនសង្ស័យលួច នោះ ម៉ាក ហុងដា ទ្រីម ១២៥ ព័ណខ្មៅសេរី ឆ្នាំ២០១០ ដែលមានលេខម៉ាស៉ីន ៨៤៥២៥៩៧ បច្ចុប្បន្ន នេះ លោកអធិការ នគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីចំណាត់ការ តាមនិតិវិធីរបស់ច្បាប់ ។ ដោយ អនាគតថ្មី