ផ្លូវបេតុង១ខ្សែ ស្ថិតក្នុងព្រំប្រទល់ សង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត លែងមេម៉ាយ ទៀតហើយ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៧ ផ្លូវបេតុងមួយខ្សែ ដែលមានចម្ងាយជិត ១០០០ម៉ែត ត្រូវបាន ស្ថាបនា ជាបន្តរ ទៀតដោយការ ខំប្រឹងប្រែង ពីអាជ្ញាធរក្រុងប៉ោយប៉ែត សហការ ជាមួយអាជីវករ ពាណិច្ចករ នៅក្នុងក្រុងប៉ោយប៉ែត ជាច្រើនរូប ក្នុងនុះផងដែរ ក៏មានការចំណាយថវិការ ជាច្រើន ពី លោក កួចម៉ែង ម្ចាស់ក្លីបកម្សាន្ត ពន្លឺនាគទិព្វ ២ និងម្ចាស់ភោគនីដ្ឋាន បឹងរីករាយ (លោក ហ៊ួន) ផ្លូវបេតុង ១ខ្សែនេះ មានប្រវែង ១០០០ ម៉ែត្រ ទទឹង១០ម៉ែត កំពស់ ១តឹកកន្លះ ប្រើសរសៃដែក១០លី ដោយគ្រឿងចក្រ ទំនើប របស់ក្រុមហ៊ុន លោកសាន តេង និងមានក្រាល កៅស៊ូ ពីក្រោមបេតុង កាពារជម្រាបទឹក ទៅលើថ្មរ មិច ដែលមាន តំលៃសមរម្យ មិនដូចក្រុមហ៊ុន មួយចំនួន តូចធ្វើកេងគ្រប់យ៉ាង ហើយឆ្លើយថា មិនចំណេញទៀត។ ផ្លូវបេតុង ១ខ្សែនេេះ គឺ លោកកួច ម៉ែង ខំប្រឹងប្រែង ជិត ៥ឆ្នាំ ហើយ ទើបបានដល់ពេលនេះ គឺសហការជាមួយ និងអាជ្ញាធរក្រុប៉ោយប៉ែត ផ្លូវបេតុង ១ខ្សែនេះ និងស្ថាបនា រួចនៅក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើភាពងាយស្រួល ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ ដោយ អនាគតថ្មី