កំលាំងអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះបង្ក្រាបគ្រឿងញៀន មួយកន្លែង

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ កំលាំងនគរបាល នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ដឹកកនាំដោយ លោក វីរៈសេនីយ៍ទោ ធឹនស៊ុឹនដេត បានចុះបង្ក្រាប ក្រុមជួញដូរ សារធាតុញៀន មួយកន្លែង ស្ថិតក្នុង ចំណុចចម្ការ ស្វាយ ដែលនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កត់និងក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ុន វ៉ាន់ ភេទស្រី អយុ ២៣ឆ្នាំ រួមនិងវត្ថុតាង ម្សៅក្រាម ពណ៌ សរថ្លា ២ថង់កិប តូច ។ ដោយ ផ្អែកទៅតាមការបំភ្លឺ និងបន្តរ ការឃាត់ខ្លួន ជនសង្ស័យ បាន១ម្នាក់ទៀត ឈ្មោះ សេងជា ភេទប្រុស អាយុ ៤៤ឆ្នាំ និងដោយមានការ សម្របសម្រួល ពីលោក មាសចន្ទ័ ពិសិដ្ឋ ព្រះរាជអាជ្ញា អមសារលាដំបូង ខេត្តបន្ទាយមានជ័យ តាមរយៈ លេខទូរសព័្ទ ០១២ ១៦៨ ៧៧៧៧ ឈានដល់ការឆែកឆេ បន្ទប់ស្នាក់នៅ របស់ឈ្មោះ សេង  ជា និងប្រពន្ធឈ្មោះ តាំងចន្ធូ អាយុ៣៧ ឆ្នាំ ដែលជាជនសង្ស័យ រកឃើញវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ១ថង់ធំកិប និងថង់ ផ្លាស់ស្ទិច ពណ៌ខៀវ ចំនួន៣ ប្រភេទ គ្រាប់ពណ៌ក្រហម សញ្ញា WY ចំនួន ៦១៥ គ្រាប់ ជញ្ជីង ថ្លឹង១ ស្កុត ៣ដុំ កន្ត្រៃ១ ថង់ផ្លាសស្ទិច កិប មួយចំនួន ទូរសព្ទ័ ម៉ាក ហួវី ១គ្រឿង ទូរសព្ទ័ ម៉ាកណូគា ចុចពិល ៣ គ្រឿង ម៉ូតូម៉ាក ហុងដា ទ្រីម ស៊េរីឆ្នាំ ២០១៧ ១គ្រឿង ដែលមានស្លាកលេខ បន្ទាយមានជ័យ IP១០៦២ លិខិតឆ្លងដែន ១ក្បាល ប័ណ្ណ ព្រំដែន ០២កំប៉ុងថ្លាមួយ កំប៉ុងជ័រ ពណ៌លឿង១ ម្សៅសាប៊ូកន្លះថង់តូច ។ ជនសង្ស័យ ឈ្មោះ សេងជា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជតិខ្មែរ រស់នៅភូមិ ប៉ាលិេយ្យ ២ សង្កាត់ក្រុងប៉ោយប៉ែត ជនសង្ស័ ទី២ ឈ្មោះ តាំង ចន្ធូូ ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិ ប៉ាលិលេយ្យ ២ សង្កាត់ក្រុងប៉ោយប៉ែត ជនសង្ស័យទី ៣ ឈ្មោះ ហ៊ុនវ៉ន់ ភេទស្រី ជនជាតិខ្មែ រស់នៅ ភូមិ ប៉ាលិល័យ១ សង្កាត់ក្រុងប៉ោយប៉ែត ។ ជនសង្ស័យ ទំាង៣ នាក់នេះបច្ចុប្បន្ន ត្រូវ លោក វីរៈសេនីយ៏ទោ ធិន ស៊ឹុន ដេត អធិកាដ្ឋាន នគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំ រឿងបញ្ជូន ទៅកាន់ តុលាការ អមសាលារដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចំណាត់ការ តាមនិតិវិធីរបស់ច្បាប់។ ដោយ អនាគតថ្មី