ក្រុមអ្នកសារព័ត៌មានអាស៊ាន UMA ចូលរួមសិក្ខាសាលាជាមួយ ស្ថាប័ន DSI និងទទួលពាន
បាងកក ៖ ក្រុមអ្នកសារព័ត៌មាន អាស៊ាន UMA ប្រចាំនៅកម្ពុជា ត្រវបានស្ថាប័ន DSI (ក្រុមបង្ក្រាបបទល្មើស និងអំពើពុករលួយ) នៃរដ្ឋាភិបាលថៃ បានអញ្ជើញ អោយចូលរួម សិក្ខាសាលា ដឹកនាំដោយលោក សុខសុវណ្ណ អគ្គលេខាធិការង សហពន្ធ័ព័ត៌មានអាស៊ាន ដែលនិងប្រព្រឹត្តទៅ នៅថ្ងៃទី ២៩ដល់ ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៧ ខ្លឹមសារនៃកិច្ចប្រជុំ លើកឡើង ពីគោលការណ៍ ទប់ស្កាត់ នៅអំពើភាវរកម្មឆ្លងដែន លួចឆក់ផ្លន់សម្លាប់ ការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងជួយដល់ ពលករឆ្លងដែនពី បណ្តាប្រទេសនីមួយៗ ដែលមកស្នាក់នៅក្នុង ប្ររទេសថៃ ស្ថាប័ន DSI មានគណ:រដ្ឋមន្ត្រីចំនួន ៩ រូប ដែលមាន នាយករដ្ឋមន្ត្រី ជាប្រធាន នៃស្ថាប័ន DSI និងក្រសួងយុត្តិធម៌ ជាអនុប្រធាន។ លោក វីរសេនីយឯក សុងសាក់រ៉ាក់សុគន្ធ នាយករង នៃនាយកដ្ឋាន DSI ប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា ស្ថាប័ន DSI គឺជាប៉ូលីស ស៉ុើបអង្គេតពិសេស នៅក្នុងមូលដ្ឋាន និងរាយការណ៍ ដល់អន្តរជាតិ ពីបញ្ហាជនជាតិ ណាមួយដែលជួបនិងបញ្ហា នៅក្នុងប្រទេស។ ក្នុងនោះផងដែរលោកនាយករង នៃនាយកដ្ឋាន ស្ថាប័នDSI បានប្រគល់ពាន្វជូនដល់ សមាជិក ដែលផ្តល់ព័ត៌មាន ជូនស្ថាប័ន DSI ចំនួន២០ប្រទេស រួមទាំងកម្ពុជា អ្នកសារព័ត៌មានអាស៊ាន UMAកម្ពុជា ទាំង ៨ រូបដែលត្រូវទទួលពាន្ធ ពីនាយកដ្ឋានស្ថាប័ន DSI(ក្រុមបង្ក្រាបបទល្មើសឆ្កងដែន) មាន ១ លោក សុខសុវណ្ណ អគ្គលេខាធិការង UMA ២ លោក សេងរាជសី ប្រធានការយ៉ាល័យព័ត៌មាន អាស៊ានប្រចាំព្រំដែន ៣ លោក ដុំសំបូរ ៤ លោក ប៊ុនរដ្ឋា ៥ លោក គុនលេង ៦ លោក អ៊ូងសុផាត ៧ លោក អោម ឡាយយ៉ុំ ៨ លោក ទូចណូរ៉ា។ ដោយ អនាគតថ្មី