យក្សតូច ដេញយក្សធំ ប្រហែលជា យក្សតូចខ្សែធំ យក្សធំបាយៗ
ខេត្តសៀមរាប៖ នាព្រឹកថៃទី១០ ខែក្កដា ឆ្នាំ២០១៧ មានពិធីប្រកាស់ផ្ទេភារកិច្ច ស្នងការនៃស្នងការ ខេត្តសៀមរាប ក្រោមអធិបតេយភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ត្រូវបានផ្លាស់ផ្តូរតួនាទី អតិតស្នងការ ខេត្តសៀមរាប លោកហ៊ូ វ៉ាន់នី មកកាន់អនុប្រធាន នាយកដ្ឋាននគបាលទេសចណ៍ ហើយតែងតាំង លោក ទិត្យណារ៉ុង ជាស្នងការនគរបាល ខេត្តសៀមរាប ដែលអតីត ជាអធិការក្រុងសៀមរាប បើតាមប្រភពព័ត៌មាន បានអោយដឹងថា មុនការប្រកាស់ លោក ទិត្យណារ៉ុង ជាស្នងការ ខេត្តសៀមរាប មហាជននានា បានលើកឡើង តាមបណ្តាញសង្គម និងបណ្តាសារព័ត៌មានថា លោកទិត្យណារ៉ុង ជាខ្សែលោក ឃឹមប៊ុនសុង ជាអភិបាលខេត្តសៀមរាប លោកវីរសេនីយ៍ឯកទិត្យណារ៉ុង អតិតអធិការស្រុកអង្គរធំ ប៉ុន្តែក្រោយមក លោក ឃឹមប៊ុនស៊ុង អតិតមេយោធា ខេត្តសៀមរាប បានឡើងជាអភិបាលខេត្តសៀមរាប លោកទិត្យណារ៉ុង ត្រូវបានផ្លាស់ប្តូរ ពីអធិការស្រុកអង្គធំ មកជាអធិការក្រុងសៀមរាប ហើយបានឡើងកាន់តំណែងពី ព្រឹកមិញនេះ បញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី ហ៊ូវ៉ាន់នី ត្រូវបានតែងតាំង បានរយះពេលជិត០៣ ខែតែប៉ុណ្ណុះ គឺតែងតាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ជុំវិញលើកឡើងតៗគ្នា ថាលោកទិត្យណារ៉ុង ជាខ្សែឬសាច់ញាត្តិ លោក ឃឹមប៊ុនសុងនុះ មិនទាន់ដឹងច្បាស់ថា ពិតនៅឡើយទេ ព្រោះសាមីុ ខ្លួនមិនមានប្រតិកម្ម ឆ្លើយតបវិញឡើយ នេះបើតាមប្រភពព័ត៌មាន បានអោយដឹង។ ដោយ អនាគតថ្មី