ពិធីប្រកាស់ផ្ទេភារកិច្ច និងតែងតាំង មុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី

មណ្ឌលគីរី ៖ នៅព្រឹកថ្ងៃទី ១៤ ខែក្កដា ឆ្នាំ២០១៧ មានពិធីប្រកាស់ផ្ទេភារកិច្ច ស្នងការដ្ឋានខេត្តមណ្ឌលគីរី ក្រោមអធិតីយ ភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេតសាវឿន​ អគ្គ ស្នងការនគរបាលជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ។ ត្រូវបានប្រកាស់ផ្ទេភារកិច្ច លោក ឧត្តមសេនីយ៏ទោ អ៊ុក សំណាង ស្នងការនគរបាល ខេត្ត តាកែវ​ មកកាន់ ស្នងការខេត្តមណ្ឌលគីរី ហើយ​ចំណែក​ ចំណែកលោកឧត្តមសេនីយ៏ត្រី តូចយ៉ុន ស្នងការខេត្តមណ្ឌលគីរីចាស់ មកកាន់ រងនាយកដ្ឋានបច្ចេកទេស នគរបាលអន្តោប្រវេសន៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ នេតសាវឿន បានមានប្រសាសន៍ នៅក្នុង ពិធីប្រកាស់ផ្ទេភារកិច្ចថា ស្នងការ នីមួយៗត្រូវតែពង្រឹង ដល់មន្ត្រី នគរបាលទាំងអស់ អោយបានរឹងមាំតាំងពី ផ្នែក​សិលធម៌ កិច្ចការ កាពារសន្តិសុខ ជូនប្រជាពលរដ្ឋ ជួយដល់ប្រជាពលរដ្ឋ គ្រប់យ៉ាងនៅ ពេលដែលពលរដ្ឋជួបនៅទុក្ខលំបាក។លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានធ្វើការ ប្តេជ្ញានៅក្នុអង្គពិធីថា លោកនិងខិតខំប្រឹងប្រែង​ គ្រប់យ៉ាងដើម្បីបំរើ​ នៅទុកលំបាករបស់ប្រជាពលរដ្ឋ និងដើតាមគោលការ របស់រាជរដ្ឋាភិបាល ព្រមទាំងពង្រឹងដល់ មន្ត្រីនគរបាលទាំងអស់ អោយល់ច្បាស់ពីគោលការ របស់មន្ត្រី់នគរបាលដែលត្រូវអនុវត្តន៍។ ចុងបញ្ចប់នៃកម្មវិធីក៏មានការ ជូនបាច់ផ្ការអបអរសារទ ដល់លោក អ៊ុកសំណាង ស្នងការថ្មីខេត្តមណ្ឌលគីរី លោក អ៊ុកសាវឿន និងលោក ស្រី នួនអីុម នាយការ អង្គការ សង្គ្រោះជនពិការ និង មនុស្សចាស់ បានជូនបាច់ផ្ការ អបអរសាទរ ដល់លោក ស្នងការខេត្តមណ្ឌលគីរីព្រមទាំងមន្ត្រីជាច្រើនរូបទៀត ។ ដោយ អនាគតថ្មី