ទឹកភ្នែកអ្នកលក់ដូរ ហូរហាម ដែលត្រូវលោកប្រធាន ផ្សារបានលុង ហេង ដារ៉ា ជម្រុញអោយកូនចៅ ទារភាស៊ីុម៉ាទំហឹង
ខេត្តរតនៈគិរី៖ កាលពីពេលថ្មីៗ នេះ លោក ហេង ដារ៉ា ប្រធានផ្សារ ក្រុងបានលុង ខេត្តរតនគិរី រងការចោទពីអាជីវករ យ៉ាងធ្ងន់ធ្ងរថា បានជម្រុញអោយ កូនចៅដែរជិតស្និត របស់ខ្លួនដើរ ប្រមូលលុយ ភាស៊ីពីពលរដ្ឋលក់ដូរ គ្រឿងហូបចុក បន្តិចបន្តួច នៅលើកន្ច្រែងល្អី លើដងផ្លូវសាធារណៈ ជុំវិញផ្សារបានលុង ខេត្តរតនៈគិរី។ សេចក្តីរាយការណ៍ ពីអាជីវករ ផ្សារបានលុងថា ជារៀងរាល់ថ្ងៃ ពួកគាត់យកអីវ៉ាន់ គ្រឿងទេសចំណីអាហារ មកលក់ដូរ នៅផ្សារបានលុង បន្តិចបន្តួច ដើម្បីបានកម្រៃ ខ្លះយកមកផ្គត់ផ្គង់ ជីវភាពគ្រួសារ គាត់បន្តថា ដោយក្រុមគ្រួសារ របស់ពួកគាត់ មានជីវភាពខ្សត់ខ្សោយ ហើយពួកគាត់ត្រូវបង់លុយ អោយ ភាស៊ីផ្សារ ប្រចាំថ្ងៃជារៀងរាល់ថ្ងៃទៀត។ សេចក្តីរាយការណ៍បានបន្តថា គ្រឿងទេសនិងចំណីអាហារ ដែលពួកគាត់លក់នៅ ក្នុងផ្សារ និងតាមផ្លូវជាយផ្សារ បានលុង ខាងលើនេះគឺមានប្រភេទ ចំណី អាហារ ដូចជា ប៊ិគួក ពោតអាំង ម្ជូរស្វាយ ផ្លែសៅម៉ៅ ក្តឹបអំពិលខ្ចី លៀសហាល ខ្យងស្ងោ ខ្ចៅស្ងោ កង្កែបអាំង និងត្រីអាំង ប្រហិតជៀន នុំប៉ាង់សាច់ និងគៀបទឹកអំពៅ ជាដើម និងមានបន្លែត្រីសាច់ ដាក់លើ (តុ) កន្ច្រែងល្អី និងរទេះ រុញបន្តិចបន្ទួចប៉ុណ្ណោះ។ ជាក់ស្តែងកាលពីរសៀល ម្សិលមិញ ក្រុមអាជីវករលក់ដូរ តាមរទេះរុញ និងនាក់លក់បន្លែផ្លែឈើ ត្រីសាច់ មួយចំនួននៅក្នុង ផ្សារបានលុង និងជាយផ្លូវ ជុំវិញផ្សារបានប្រត្តិកម្មសម្តែង ការមិនពេញចិត្ត ទៅលើ លោក ហេងដារ៉ា ប្រធានផ្សារក្រុងបានលុង ដែលបានជម្រុញ អោយមនុស្ស ជិតស្និតរបស់ខ្លួន ដើរប្រមូលលុយ ក្នុងមួយតុ លក់បន្លែ ត្រីសាច់តូចតាច ផ្សេងៗនិងរទេះរុញជាដើម ប្រមូលលុយ ពីពលរដ្ឋក្រីក្រទាំងនោះ ក្នុងតម្លៃចាប់ពី ៥០០រៀល ទៅ១០០០រៀលឯណ្ណោះ។ សូមបញ្ជាក់ថា ជាក់ស្តែងពលរដ្ឋចំនួន ៥នាក់ ដែល មានឈ្មោះ ហឿង រ៉ា ,លោក ថៃ សិរី ,អ្នកស្រី ឡុង ហ៊ីម ,អ្នកស្រី អ៊ី ចាន់ថា ,អ្នកស្រី ស៊ីណា និងអាជីករច្រើនអ្នកទៀត ក្នុងចំណោមអាជីវករ ក្នុងផ្សារបានលុង បានប្រត្តិកម្មមិនពេញចិត្ត លោក ហេង ដារ៉ា ដោយប្រើមនុស្ស របស់លោក អោយដើរប្រមូលលុយ ពីអ្នកលក់អីវ៉ាន់ និងចំណីអាហារ ត្រីសាច់លើ កន្ច្រែងល្អី និងរទេះរុញជាដើម -(ល)-។ ជុំវិញករណីអាជីវករផ្សារបានលុង ចោទប្រកាន់ លោក ហេង ដារ៉ា ថាអោយសមាជីកបុគ្គលិក ខ្លួនដើរប្រមូលលុយ (ភាស៊ី ៥០០រៀល-១០០០រៀល) ក្នុងមួយកន្លែង តាមអ្នកលក់ដូរ បន្លែត្រីសាច់ចំណីអាហារបន្តិចបន្តួច ផ្សេងៗ តាមកន្ច្រែង ល្អី លើតុ និងរទេះរុញខាងលើ ពាក់ព័ន្ធ បញ្ហានេះ លោក ហេង ដារ៉ា ប្រធានផ្សារ ក្រុងបានលុងខេត្តរតនៈគិរី មិនអាចសុំការ បំភ្លឺពី លោកបាននោះទេ។ ចំណែកលោក ងិន ណែល អភិបាលក្រុងបានលុង ខេត្តរតនៈគិរី ជំវិញករណីពាក់ព័ន្ធ (ភាស៊ីផ្សារបានលុង) ខាងលើនេះ អនាគតថ្មី មិនអាចសុំការបំភ្លឺពីរ លោកបានបានទេ ព្រោះលេខទូរស័ព្ទរបស់លោក ភ្នាក់ងារយើងខល់ចូលជាច្រើនដង តែត្រូវលោកចុកបិទ មិនទទួល៕ ដោយ, ឡុង សារេត