ប្រធានការិយាល័យ អនុរក្សពន្ធនាគារម្នាក់ នៅខេត្តរតនគិរី ត្រូវបានឃាត់ខ្លួន
ខេត្តរតនគិរី ៖ ផ្ទុះរឿង ប្រធានការិយាពន្ធនាគារ ខេត្តរតនគិរី ម្នាក់ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ១១:៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៧ នេះ។ សេចក្តីរាយការណ៍ថា ការឃាត់ខ្លួន មន្ត្រីពន្ធនាគារ ខាងលើនោះ ពាក់ព័ន្ធករណីលួច ដោះលែងអ្នកទោស ចំនួន ៥ រូបស្ងាត់ៗ កាលពីថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៧ កន្លង់ទៅថ្មីៗនេះ។ លោក ទីសុវណ្ណនី ប្រធានអនុរក្សពន្ធនាគារ (ភ្នំស្វាយ) ខេត្តរតនគិរី បានបញ្ជាក់ អោយដឹងថា មន្ត្រីអនុរក្សខាងលើរូបនេះ កន្លងមកបានផ្តល់ មធ្យោបាយអោយអ្នកទោស លួចរត់ចេញពីពន្ធនាគារ ខេត្តរតនគិរី នេះជាច្រើនលើកច្រើនសារ មកហើយ តែទើបថ្មីៗ នេះចៅក្រមសើបសួរ សាលាដំបូង ខេត្តរតនគិរី ចាប់ឃាត់ខ្លួនតែម្តង។ លោក ទីន សុវណ្ណនី ប្រធានអនុរក្សពន្ធនាគារ ខេត្តរតនគិរី ខាងលើបានបញ្ជាក់ អោយដឹងទៀតថា មន្ត្រីអនុរក្សដែល ជាជនសង្ស័យខាងលើ នេះមាន ឈ្មោះ ខ្យាល ប៉ាងង៉ាង ដែលមានតួនាទី ជាប្រធានការិយាល័យ អនុរក្សពន្ធនាគារ ខេត្តរតនគិរី។ លោកបានបន្តអោយដឹងទៀតថា កន្លង់មកមន្ត្រីខាងលើនេះធ្លាប់បាន ផ្តល់មធ្យោបាយអោយ អ្នកទោសលួចរត់ចេញពីពន្ធនាគារ (ភ្នំស្វាយ) ខាងលើនេះជាច្រើ នសារ មកហើយ តែពេលនេះទើបតែ រកឃើញមុខ ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ក៏ត្រូវមន្ត្រីដែលជាជនសង្ស័យ ដែលមានឈ្មោះ ខ្យាល ប៉ាងង៉ាង នេះជាអ្នកផ្តល់មធ្យោបាយ អោយហែកគុគ រត់ដែរ។ លោកបន្តថា ជាក់ស្តែងកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៧ ឈ្មោះ ខ្យាល ប៉ាងង៉ាង ខាងលើបាន រំដោះអ្នកទោស ចេញពីពន្ធនាគារ (ភ្នំស្វាយ) ខេត្តរតនគិរី ចំនួន ៥នាក់ តែត្រូវចាប់ខ្លួននាក់ទោស ទាំងនោះបានម្នាក់មកវិញ អ្នកដែលរត់គេចខ្លួន ចេញពីពន្ធធនាគា ខាងលើរួចនោះមាន ១-ឈ្មោះ ណេង សុវណ្ណា ២-សូង ហាក់ ៣-កែវ ចាន់ ៤-កែវ ឆក់ ពិរុទ្ធជនទាំងបួនរូប នេាះមកដល់ពេលនេះ នៅមិនទាន់រកឃើញ តម្រុយនៅឡើយនោះទេ។ លោក ហួត បូរី អធិកាក្រុងបានលុង ខេត្តរតនគិរី ជុំវិញការឃាត់ខ្លួនជនសង្ស័យឈ្មោះ ខ្យាល ប៉ាងង៉ាង ខាងលើ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នេះគឺលោក ឆ្លើយថាមិនដឹងករណីនេះនោះទេ។ ជុំវិញបញ្ហារ ករណីឃាត់ខ្លួនជនសង្ស័យ ខាងលើលោក ងួន គឿន ស្នងការនគបាលយុត្តិធម៌ ខេត្តលោកបានបញ្ជាក់ថា លោកក៏មិនដឹងរឿងនេះដែរ។ ចំណែក លោក គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ជំវិញបញ្ហាការពាន់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ខ្យាល ប៉ាងង៉ាង ដែលមានតួនាទីជាប្រធានការិយាល័យ អនុរក្សពន្ធនាគារ ខេត្តរតនគិរី លោកថាលោក ក៏មិនបានដឹងរឿងនេះដែរ។ លោក ជា ពេជ្រ ប្រធានអយ្យការ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តរតនគិរី បានបញ្ជាក់ប្រាប់ ក្រុមការងារ អនាគតថ្មី យើងអោយដឹង នៅម៉ោងមុននេះបន្តិចថា ករណីឃាត់ន្លួនលោកខ្យាល ប៉ាងង៉ាង ប្រធានអនុរក្សពន្ធនាគារ (ភ្នំស្វាយ) ខេត្តរតនគិរី ម្សិលមិញលោកមិនបានដឹងទេ លោកថារឿងនេះ សួរទៅខាងចៅក្រមទៅ។ លោកទីនសុវណ្ណី ប្រធានពន្ធនាគារ បានបញ្ជាក់អោយ អនាគតថ្មី ដឹងថា លោក ខ្យាល ប៉ាងង៉ាង ប្រធានការិយាល័យ អនុរក្សពន្ធនាគារ (ភ្នំស្វាយ) ខេត្តនគីរី មានខ្នងបង្អែកនៅខាងក្រោយ សម្រាប់ ផ្តល់អនុភាព អោយ ប្រធានការិយាល័យ រូបនោះ ប្រព្រឹត្តនូវបទល្មើសយ៉ាងដូច្នេាះ។លោក សួស ឡា ប្រធានសាលាដំបូងខេត្តរតនគិរី ជុំវិញការឃាត់ខ្លួនលោក ខ្យាល ប៉ាងង៉ាង ប្រធានការិយាល័យអនុរក្សពន្ធនាគារ (ភ្នំស្វាយ) ខេត្តរតនគិរី ខាងលើនេះ ភ្នាក់យើងមិនអាច សុំការបំភ្លឺពីលោក បាននោះទេ។ ទោះជាយ៉ាងក្តី លោក ទីន សុវណ្ណា ប្រធានពន្ធនាគារ (ភ្នំស្វាយ) ខេត្តរនគិរី បានបញ្ជាក់អាយដឹងម៉ោង មុននេះបន្តិចថា ជនសង្ស័យឈ្មោះ ខ្យាល ប៉ាងង៉ាងដែលមានតួនាទី ប្រធានការិយាល័យអនុរក្សពន្ធនាគារ ខេត្តរតនគិរី ត្រូវគេបញ្ជូនខ្លួនទៅកាន់ មណ្ឌលពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១៤ ខែកក្កដា ម្សិលមិញនេះ បាត់ទៅហើយ ព្រោះជនសង្ស័យខាងលើ នេះមិនអាចឃុំខ្លួន នៅ (ពន្ធនាគារ) ខេត្តរតនគិរីបានឡើយ ព្រោះជន នេះធ្លាប់បង្ករ អសន្តិសុខ និងធ្វើ ទណ្ឌកម្ម ទៅលើអ្នកទោស ធ្វើអោយអ្នកទោលមានការ មិនពេញចិត្តជាច្រើន៕ ដោយ, ឡុង សារ៉េត