សកម្មភាព ការដឹកជញ្ជូនឈើរខុសច្បាប់ នៅប៉ែកឦសាន នៃប្រទេសកម្ពុជា នៅតែបន្តដំណើរការ ដឹកចេញដដែល
ខេត្តរតនគិរី៖ កាលពីម៉ោង ៧:១២នាទីព្រលប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះក្នុងចំនោមរថយន្តយីឌុបកង់១០ ជិត១០គ្រឿង បានដឹកជញ្ជូន ឈើក្រហម (ឈើគ្រឿងផ្ទះ) អត់ច្បាប់ចេញពីចំណុច ស្រែពកឃុំក្បាលល្មាស់ ស្រុកសេសានខេត្តស្ទឹងត្រែង រថយន្តយក្សដឹក ឈើខាងលើនោះ បានដឹកជញ្ជូន ត្រឡប់កមតាមចំណុចផ្លូវ គ្រោះក្រហម ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ រួចជញ្ជូនឆ្លងកាត់តាមផ្លូវជាតិលេខ ៧៨A ឆ្លងលើកំណាត់ផ្លូវ ស្ពានស្រែពកថ្មីចូលទៅដឹកដី ខេត្តស្ទឹងត្រែងវិញ។ សេចក្តីរាយការណ៍ថា រថយន្តយក្សធុនធំកង់១០ដឹកជញ្ជូនឈើ ប្រភេទឈើគ្រឿងផ្ទះ ខាងលើនោះ និងមានបង្គប់ ឈើប្រភេទឆ្នុង ក្នុងរថយន្ត នៅខាងក្រោម បាតរថយន្ត ផងដែ។ សេចក្តីរាយការណ៍ បានបន្តថា កាលពី ពេលថ្មីនេះ គ្រាដែលស្ពាន ស្រែ(ពកចាស់) ត្រូវបានរុះរើ ស្ពានដែកចេញ ពីកន្លែងទីតាំងចាស់ រថយន្តដឹកឈើ ចេញពីទំនប់ (វារីអគ្គីសនី) លើទឹកដី ខេត្តស្ទឹងត្រែង ដោយមិនមានផ្លូវរថយន្ត ដឹកជញ្ជូនឆ្លងដូចគ្រារមុនៗនោះមួយចំនួនដែលដឹកជញ្ជូន ឈើចេញពីបាតអាង ត្រូវឆ្លងកាត់ស្រុកកូនមុំតាម(ស្ពានថ្ម)ស្រែពកថ្មីវិញ។ ជាស្តែងកាលពី ព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ មេឈ្មួញឈើម្នាក់ក្នុង ចំណោមឈ្មួញឈើគេស្គាល់ត្រឹមតែ ឈ្មោះ(ខេង) ដែលជាម្ចាស់ រថយន្តយីឌុប កង់១០ចំនួនបីគ្រឿង រថយន្តទាំងនោះ ដែលមានស្លាក់ លេខ កំពង់ចាម3A-3899 -កំពង់ចាម3A-3559 និងរថយន្តដឹកឈើមួយមួយគ្រឿង ទៀតមិនមានស្លាក លេខ នោះទេ ឈ្មួញឈើរូបនោះបានអះអាងថា គេបានរត់ការច្បាប់ព្រៃឈើ នៅក្នុងស្រុកកូនមុំ នេះរួចអស់ទៅហើយ ឈ្មួញរូបនេះគេបានបន្តថាត្រឹមចៅហ្វាយស្រុកកូនមុំ កំប៊ិកកំប៉ុក មិនបាចរត់ច្បាប់ឈើ ក៍បានដែរ ព្រោះគេមានខ្សែធំស្រាប់ហើយ។ជុំវិញករណី ការដឹកជញ្ជូនឈើ អត់ច្បាប់ខាងលើ លោក ឈឿន ចាន់ធាង អភិបាលស្រុកកូនមុំ លោកបានប្រាប់អោយ ក្រុមការងារអនាគតថ្មី (ANK) ដឹងកាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ ថាក្រុមឈ្មួញឈើ ដែលកំពុង ធ្វើសកម្មភាពដឹកឈើតាមរយៈរថយន្តកង់ ១០ខាងលើនេះ មិនដែលអើតក្បាល មកសុំច្បាប់ព្រៃឈើ ការដឹកជញ្ជូនឈើពីលោក ឡើយ លោកថាលោកបើមាន ឃើញរថយន្តប្រភេទកង់១០ខាងលើជញ្ជូនឈើចេញ ទៀត សូមជួយរាយការណ៍ មកលោកៗ និងមានចំណាត់ការលើ ក្រុមឈ្មួញទាំងនោះ ភ្លាមតែម្តង៕ ដោយ, ឡុង សារ៉េត