វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារ ក្រុងប៉ោយប៉ែត អាណត្តិទី២ ឆ្នាំ២០១៧
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ មានកាបើកប្រារព្ធធ្វើ នូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត អាណត្តិ ទី២ ឆ្នាំ២០១៧ ក្រោមអធិបតីយភាព លោក ង៉ោម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ដែលមានការចូលរួម ពីមន្ត្រីជាច្រើនស្ថានប័ន រួមនិង ប្រជាពលរដ្ឋ ដែលមកពីបណ្តាភូមិផ្សេងៗ សរុបទំាងអស់ ចំនួន៣៦០នាក់ ប្រជាពលរដ្ឋ ជាច្រើន ដែលមកពីបណ្តាភូមិផ្សេងៗ បានធ្វើការសុំណូមពរ អោយ អាជ្ញាធរ ភូមិសង្កាត់ជួយ សម្រួលដល់ពួកគាត់ ដូចជា ផ្លូវធ្វើដំណើរ បញ្ហក្រុមហ៊ុនប្រមូល សំរាម យ៉ឺតយ៉ាវ ល្បែងស៊ុីសង ប្រពន្ធ័ក្រុមហ៊ុនទឹកភ្លើង ការចញ្ចឹមសត្វជ្រូក ដែលជះ ក្លិនស្អុយ ទៅលើលំនៅដ្ឋានរបស់ពួកគាត់ ហើយនិងបញ្ហារដីធ្លី ព្រមទាំង ការធ្វើសំបុត្រកំណើត មានភាពយ៉ឺតយ៉ាវ។ល។ ក្នុងនោះ ផងដែរ ក៏មានការឆ្លើយបំភ្លឺ ពីសមត្ថកិច្ច មន្ត្រីជុំនាញផ្សេងៗ ដែលជាអ្នកដំណាង អោយ អង្គភាព ឬ ក្រុមហ៊ុន បានពន្យល់ អោយប្រជាពលរដ្ឋ ស្វែងយល់ នៅបញ្ហរ ទាំងអស់ដែលជាការ សំណូមពរ និងងឿងឆ្ងល់ របស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ បានសំណូមពរ ទៅចៅសង្កាត់ ទើបតែជាប់ឆ្នោតថ្មីៗ ដែលមកពីគណបក្សប្រឆាំងនោះ សំុអោយជួយ ធ្វើ សំបុត្រ កំណើត អោយបានលឿនបន្តិច ពិព្រោះ រាល់ថ្ងៃនេះ រឿងសំបុត្រកំណើត គឺយឺត លោក កងសុឃឿន ចៅសង្កាត់ជាប់ ឆ្នោតថ្មី មកពីគណបក្សប្រឆាំង បានបំភ្លឺថា បញ្ហារសំបុត្រកំណើត ដែលយឺតយ៉ាវនោះ គឺមកពីមានការខ្វះខាត នូវម៉ានស៊ីនកំព្យូទ័រព្រោះកំព្យូទ័រ មានតែ២ និងនៅមានកខ្វះខាត សៀវភៅអាត្រានុកូលដ្ឋាន ថែមទៀត។ ចុងបញ្ចប់នៃវេទិកាផ្សព្វផ្សាយ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ដូចជាភូមិសង្កាត់ ត្រូវធ្វើយ៉ាងណា ត្រូវរកដំណោះស្រាយជូន ប្រជាពលរដ្ឋ នៅពេលដែល ពលរដ្ឋជួប នូវឧបសគ្គ និងផលពិបាក ចាប់ពីថ្នាក់ក្រោមមក គឺចាប់ពីភូមិៗ ធ្វើមិនកើត បញ្ជូន មកសង្កាត់ សង្កាត់ត្រូវធ្វើយ៉ាងណា រកដំណោះស្រាយ និងមាន វិធីបែបណាជួយ ប្រជាពលរដ្ឋ អោយបាន ហើយបើ សង្កាត់ធ្វើមិនកើតទៀត ចាំរកមធ្យោបាយបន្តរមកទៀត។ គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុងភូមិ ទំនប់ក៏ប្រាំ បានសំណូមពរ ដល់លោកចៅ សង្កាត់ ទើបតែជាប់ឆ្នោតថ្មី នេះជួយដល់ពួកគាត់ ព្រោះគាត់ ដាច់បាយហូបហើយ ក្នុងខណៈពេលដែល ច្រករបៀង ត្រូវបានបិទ ព្រោះពួកគាត់ ធ្លាប់តែឆ្លងទៅធ្វើការ នៅទឹកដីថៃ ព្រឹកវិលវិញល្ងាច ដែលនៅតាមខ្សែបន្ទាត់ព្រំដែន ហើយក្នងនាម ជាចៅសង្កាត់ ត្រូវតែជួយ ដល់ប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាក នេះជាតួនាទី ចៅសង្កាត់ថ្មី ត្រូវជួយដល់ពលរដ្ឋ ដែលកំពុងដាច់បាយ ហើយ ណាមួយ ចូលមកធ្វើ ចៅសង្កាត់ គឺចូលខ្លួនមកបំរើប្រជាពលរដ្ឋ។ ដោយ អនាគតថ្មី