យកម៉ូតូរបស់គេ ឆ្លងកាត់ពីខេត្តមួយ ចូលខេត្តមួយដើម្បីលក់តែត្រូវ កំលាំងនគរបាលក្រុងប៉ោយប៉ែត ក្របួចជាប់
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកំលាំង នគបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំ ក្នុងករណី លួចយកម៉ូតូ ឆ្លងកាត់ពី ខេត្តមួយចូល ខេត្តមួយ ដើម្បីលក់ ហេតុការណ៍ នេះកើតឡើង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង០០នាទី ក្នុងខណៈនោះ:ពេល ដែលមានឈ្មោះ ឈឿនហ៊ួត ភេទប្រុស អយុ ៣១ឆ្នាំ បានចូលមកលេង ផ្ទះ ឈ្មោះ ឌឿន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ អូរជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត ។ ដោយឈ្មោះ ឈឿនហ៊ួត នោះ បានជិះម៉ូតូ ម៉ាកហុងដាទ្រីម សេរី ២០០៥ យកមកលក់ ក្នុងតម្លៃ ៤៥០ដុល្លា ដោយមានការសង្ស័យ កំលាំងនគរបាលប៉ុស្តិ បានហៅមកសួរនាំ ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា រូបគេពិតជាបាន យកម៉ូតូ របស់ ម្នាក់ទៀត ឈ្មោះខ្វាន់ ភេទប្រុស រស់នៅភូមិ រហាលសួង ឃុំព្រេកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ក្នុងករណី ខាងលើនេះ កំលាំងនគបាលក្រុងប៉ោយប៉ែត បានទំនាក់ទំនងដល់ប៉ុស្តិនគរបាល ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ នគរបាលប៉ុស្តិ ឯកភ្នំបានប្រាប់ថាមានបាត់ម៉ូតូមេន ម៉ូតូទ្រីមសេរីឆ្នាំ ២០០៥ដែលពាក់ស្លាកលេខ 1N1142 គឺឈ្មោះ ឈឿ ហួត នោះជាអ្នកយក ដោយជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ ព្រែក លួង ស្រុកឯកភ្នំរួចមកហើយ ក្នុងករណីនេះ លោក ធិន សុឹនដេត អធិការក្រុងប៉ោយប៉ែត បាន រៀបចំសំណុំរឿងបន្ត និងប្រគល់ម៉ូតូ ជូនម្ចាស់គេវិញ។ ដោយ អនាគតថ្មី