ផ្លូវលំ១ខ្សែ ត្រូវបានស្ថាបនា ទៀតហើយនៅ ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៧ ផ្លូវលំ ១ខ្សែ ស្ថិតក្នុងភូមិគីឡូ ម៉ែត្រ ៤ សង្កាត់ ក្រុងប៉ោយប៉ែត ខាងក្រោយ សាលាក្រុងប៉ោយប៉ែត ត្រូវបានកសាង និងស្ថាបនា ដោយ លោក ជូពុន មេបញ្ជាការរង នគរបាលការពារព្រំដែនគោក លេខ ៨៩១ ផ្លូវលំ ១ខ្សែនេះ មានប្រវែង ៩៦៣ម៉ែត្រ ដោយពីមុនមក គឺមានការ ពិបាកធ្វើដំណើរ យ៉ាងខ្លាំងបំផុត ទឹកលិច ល្បាប់ គឺការធ្វើដំណើរ យ៉ាប់យើនណាស់ ដោយមើលឃើញ ការលំបាក របស់ប្រជាពលរដ្ឋ លោក ជូពុន ក៏បានចាប់ផ្តើម ស្ថាបនា ផ្លូវលំ១ខ្សែនេះ ដែលមានប្រវែង ៩៦៣ ម៉ែត្រ ព្រមទាំងចាក់ ដីគ្រួសសរ និងគ្រួស ក្រហម ហើយមានកំរ៉ាស់ និង កំពស់ ០/៦០ សង់ទីម៉ែត្រ គឺជាថវិការ របស់លោក ជូពុន ផ្ទាល់តែម្តង ។ ការយកចិត្តទុកដាក់ របស់លោក ជូពុន ដើម្បី បំរើប្រជាពលរដ្ឋ មិនចង់ឃើញការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ជួបនូវការលំបាក លោកត្រូវចំណាយ ថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់ពលរដ្ឋ ក៏ដូចជាជួយដល់អាជ្ញាធរ និងរាជរដ្ឋាភិបាល ផងដែរ នេះគឺជាទឹកចិត្ត របស់ មន្ត្រី គណបក្សប្រជាជន ដែលតែងតែជួយ គ្រប់បែបយ៉ាង សំរាប់ប្រជាពលរដ្ឋ។ ទង្វើល និងការស្វែងយល់ ពីទុកលំបាក របស់ពលរដ្ឋ លោក ជូពុន តែងតែជួយ គ្រប់យ៉ាង រួមទាំងសប្បុរសជន អាជ្ញធរ ដែលជាមន្ត្រី មកពី គណបក្សប្រជាជន ទាំងអស់នៅ ក្នុងក្រុងប៉ោយប៉ែត ។ ដោយ អនាគតថ្មី