អ្នកការសែត៤នាក់ ត្រូវបានឃាត់ខ្លួន ពីបទកំហែង និងជំរិតទារប្រាក់ ពីក្រុមឈ្មួញឈើ នៅក្នុងខេត្តរតនគិរី

ខេត្តរតនគិរី ៖ អ្នកការសែត ៤នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ពាក់ព័ន្ធ ការចោទប្រកាន់ ពាក្យបណ្តឹង ក្រុមឈ្មួញឈើ លោក (ហូវ វ៉ៃ) ក្នុងខេត្តរតនគិរី ពីបទកំហែងយក និងជំរិទ្ធទារប្រាក់ ពីក្រុមឈ្មួញឈើ ពេលនេះអ្ន កកាសែតចំនួន២នាក់ ត្រូវបានដោះលែង ក្រៅឃុំ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នេះហើយ ចំណែកអ្នកកាសែត២នាក់ ទៀតនៅជាប់ឃុំ ក្នុង (ពន្ធនាគារភ្នំស្វាយ) ខេត្តរតនគិរីនៅឡើយ។

 

ពលរដ្ឋថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នេះមានករណី ឈ្មួញឈើ ក្នុងខេត្តរតនគិរី ដាក់ពាក្យបណ្តឹង ប្តឹង អ្នកកាសែតចំនួន៤រូប ពាក់ព័ន្ធនិងករណី (កំហែងយក និងជំរិទ្ទារប្រាក់ ពីក្រុមឈ្មួញឈើ) ត្រូវបានក្រុមឈ្មួញឈើ ដាក់ពាក្យប្តឹង អ្នកកាសែតទាំង៤នាក់នោះ ចូលមកលោក គឹម រស្មី មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តរតនគិរី ដើម្បីមាន ចំណាត់ការតែម្តង។ ជាក់ស្តែង អ្នកកាសែតទាំង ៤នាក់ នោះត្រូវគេស្គាល់ទី១-ឈ្មោះ យ៉ន ទិត្យ (ហៅទិត្យឦសាន) មានតួនាទី ជានិពន្ធនាយករង សាព័ត៌មាន (យុវជនខ្មែរព័ត៌មាន) ទី២-ឈ្មោះ ចាន់ រ៉ា ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ភ្នាក់ងារព័ត៌មាន (TNMអន់ឡាញ) ទី៣-ឈ្មោះ ប៉េងសុថារ៉ាក់ ភ្នាក់ងារព័ត៌មាន (CPNអនឡាញ) ទី៤-ឈ្មោៈ ម៉ី ម៉េញហ៊ុយ ភ្នាក់ងារគេហ័ទំព័រ កាសែត(ដំណឹងភ្នំពេញ) អ្នកកាសែតទាំងបួនរូប នោះកាលពី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានក្រុមឈ្មួញឈើ រៀបអន្ទាក់ ប្រើប្រាស់នុយ ដើម្បីរៀបចំ ដាក់ពាក្យបណ្តឹងប្តឹង ទៅ លោក គឹម រស្មី មេបញ្ជាការដ្ឋាន កងរាជអាវុធ ខេត្តរតនគិរី ដើម្បីធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

 

បច្ចុប្បន្នអ្នកការសែតទាំងបួនរូប ខាងលើនោះ ត្រូវបាន តុលាការ អមសាលាដំបូងខេត្តរតនគិរី បានសម្រេចដោះឡែង អ្នកកាសែតពីរូប អោយនៅក្រៅឃុំ កាលពីថ្ងៃទី០១ ខែសីហាឆ្នាំ២០១៧នេះ។ អ្នកកាសែតដែលបានរួចខ្លួន នៅក្រៅឃុំចំនួន ២នាក់នោះ ទី១-ឈ្មោះ ម៉ី មេញ ហ៊ុយ ភ្នាក់ងារគេហ័ទំព័រកាសែត ដំណឹងភ្នំពេញ ទី២-ឈ្មោះប៉េង សុថារ៉ាក់ ភ្នាក់ងារ CPN.អនឡាញ។ ចំណែកលោក យ៉ន ទិត្យ (ហៅទិត្យឦសាន) និងអ្នកស្រី ចាន់ រ៉ា នៅជាប់ឃុំ ក្នុងពាន្ធនាគារ (ភ្នំស្វាយ) ខេត្តរតនគិរី នៅឡើយ។

 

ជុំវិញការពាក់ព័ន្ធការដោះលែង អ្នកកាសែត២នាក់ និងត្រូវឃុំខ្លួន អ្នកកាសែត២រូប ខាងលើនេះ លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារ ភ្នំស្វាយខេត្តរតនគិរី បានបញ្ជាក់ ប្រាប់អោយដឹងពីម្សិលមិញ ថាការឃុំខ្លួន អ្នកកាសែតនិងត្រូវដោះលែង អ្នកកាសែតនោះ រឿងនេះមិនពាក់ព័ន្ធនិងលោកទេ លោកបន្តថារឿងនេះ ពាក់ព័ន្ធនិងតុលាការ។ចំណែកលោក សួស ឡា ប្រធានអមសាលាដំបូង ខេត្តរតនគិរី បានថ្លែងប្រាប់ ក្រុមការងារអនាគតថ្មី ដឹងនៅម៉ោងមុននេះបន្តិចថា ក្នុងចំណោម អ្នកកាសែតទាំង៤នាក់ នោះពិតជាបាន ដោះលែង អោយនៅក្រៅឃុំ២នាក់ ពិតប្រកដមែនទី១-ឈ្មោះ ប៉េង សុថារ៉ាក់ ទី២-ឈ្មោះម៉ី មេញហ៊ុយ។

 

លោកបន្តថា ចំណែកអ្នកកាសែតចំនួន២រូប ទៀត មិនទាន់ត្រូវបានដោះឡែងនោះទេ លោកថា រឿងករណីការចោទប្រកាន់នេះស្ថិត នៅលើភស្តតាង វត្ថុតាងតែរឿងនេះគឺ នៅលើលោក គង់ សាំងមេញ ចៅក្រម សើបសួរ ជាអ្នកសម្រេចក្តីនេះ។ ជុំវិញការពាក់ព័ន្ធ អ្នកកាសែត៤រូប ត្រូវចៅក្រមសើបសួរ បានដោះឡែងក្រៅឃុំ២រូប និងឃុំខ្លួនអ្នកសែត២រូបទៀត បន្តនៅក្នុងពន្ធនាគារ ភ្នំស្វាយនោះ លោក គង់ សាំង ម៉េញ ចៅក្រមសើបសួរ អមសាលាដំបូងខេត្តរតនគិរី យើងមិនទាន់អាចសុំការបំភ្លឺបាននោះទេ៕ ដោយ, ឡុង សារេត