អំពើហិង្សា ឈានដល់ការ កាប់ចាក់គ្នា ដោយសារ ធុងបាស់កំណាច
បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណី ប្រព្រឹត្តអំពើហិង្សា ១កើតឡើង ដែលមានស្ថានទម្ងន់ទោស ហេតុការណ៍នេះ កើតឡើង ត្រង់ចំណុច ផ្សារត្រី ស្ថិតក្នុងភូមិ អូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលបង្ករឡើងដោយឈ្មោះ ហេង ចាន់រឹទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ( ជាជនដៃដល់ ) និងឈ្មោះ គន្ធាពិតុង ភេទប្រុសអាយុ ១៧ឆ្នាំ ជនសង្ស័យទាំង ២ រស់នៅភូមិ ព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជនរងគ្រោះ ចំនួន ២នាក់ ជនរងគ្រោះទី១មាន ឈ្មោះ ហ៊ត់ ពិសុទ្ធិ ភេទប្រុសអយុ ១៦ឆ្នាំ រងរបួសករដៃខាងឆ្វេង ដេ ៣ ផ្នេ ជនរងគ្រោះទី២ឈ្មោះ លាងឈុន លៀង ភេទប្រុសអាយុ១៥ឆ្នាំ រងរបួសស្មារផ្នែកខាងក្រោយ ប្រវែង ៥សង់ទីម៉ែត្រ បច្ចុប្បន្ននេះជនរងគ្រោះ កំពុងសម្រាក់ព្យាបាល នៅមន្ទីពេទ្យ ស្រុកមង្គលបុរី មូលហេតុ ដែលនាំអោយ មានករណីអំពើហិង្សារ នេះកើតឡើងគឺបណ្តាលមកពីជម្លោះ រាំធុងបាស់ ហើយករណីនេះ ត្រូវ លោក វី រសេនីយ៍ ឯក ធឹនស៊ុឹនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូន បន្តរ។ ដោយ អនាគតថ្មី