ក្លឹបកម្សាន្តខារ៉ាអូរខេ យីហោ ហ្គោលថោន ត្រូវបានអគ្គីភ័យឆាប់ឆេះ

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃអង្គារ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅក្នុងកំឡុងម៉ោង១១ មានករណីអគ្គីភ័យ មួយបានកើតឡើង ទៅលើ អគារខ្លឹបកម្សាន្តខារ៉ាអូខេ មួយកន្លែង ដែលមានយីហោ ឈ្មោះ ហ្គោល ថោន KTV ដែលមានទីតាំង ស្ថិតក្នុងនៅ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក វិរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ មូលហេតុដែលនាំអោយអគ្គីភ័យ ឆេះបន្ទប់អាគារខារ៉ាអូខេ ហ្គោលថោន ខេធីវីខាងលើនេះ គឺបណ្តាល មកពីការឆ្លងចរន្តអគ្គីសនី ផ្ទុះសេខ្សែភ្លើង ឆេះពីដានខាងលើ នៅខាងក្នុងអាគារនេះ ទើបវាបណ្តាលមានផ្សែងហុយ ចូលតាមទ្វា  នោះវាធ្វើអោយយើងចូលបាញ់ទឹកមិនកើត  នោះទើបយើងសំរេចអោយ អេស្កាវ៉ូទ័រ កាយទំលុះជញ្ជាំងចំនួន ០២កន្លែង ទើបយើងអាចបាញ់ទឹកពន្លត់កើត តែទោះជាយ៉ាងណាក្តី ព្រែងនៅហុយនៅឡើយ គឺមកពី វាឆេះពីដាន តាមបន្ទប់ក្នុងអាគារ ដែលមានចំនួន០៨បន្ទប់។

លោក បានមានប្រសាសន៍ទៀតថា ៖ ក្រោយពេលដែលមានអគ្គីភ័យឆេះ អាគារបន្ទប់ខារ៉ាអូខេខាងលើ ដោយមានការណែនាំ ពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកបានបញ្ជាកម្លាំង កងរាជ អាវុធហត្ថខេត្ត រួមជាមួយកម្លាំងក្រុង ជួយអន្តរាគមន៍ និងបានធ្វើការ សហការជាមួយ កម្លាំងនគរបាលជំនាញ បាញ់ទឹកពន្លត់អគ្គីភ័យ។
លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ អាគារខារ៉ាអូខេហ្គោលថោន ខេធីវី ត្រូវបានអគ្គីភ័យ ឆេះហុយផ្សែង ពេញ អាគារ ហើយបានប្រើប្រាស់ រថយន្តពន្លត់ អគ្គីភ័យ អស់ចំនួន ០៥គ្រឿង រត់វិលជុំដែលប្រើប្រាស់ទឹក សរុបចំនួន០៨ សីុទែន បាញ់ពន្លត់ តែរហូតដល់ម៉ោង១.៣០នាទី ថ្ងៃដដែលនេះ  មិនទាន់បាត់ហុយ នៅឡើយទេ។

កម្លាំងនគរបាល ជំនាញសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថ កំពុងធ្វើអន្តរាគមន៍ កំពុងបាញ់ពន្លត់នៅឡើយមកទល់ នឹងពេលនេះ គេនៅមិនទាន់ដឹងថា ខូចខាត ទ្រព្យសម្បត្តិ អស់ប៉ុន្មាន នៅឡើយនោះទេ៕  ដោយ អនាគតថ្មី

poipet-news-10-04-18-19

poipet-news-10-04-18-20

poipet-news-10-04-18-21

poipet-news-10-04-18-22

poipet-news-10-04-18-23

poipet-news-10-04-18-24-jpg5

poipet-news-10-04-18-26