បែកធ្លាយ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ចំណាយលុយជាង ៣០០០ដុល្លា ជាធ្នូទៅនឹងការរត់ការណ៍ បិតមាត់អ្នកកាសែត កុំឲ្យបន្តចុះផ្សាយរឿង ពុករលួយរបស់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីកាសែត វែបសាយ និងទូរទស្សន៍ ក្នុងស្រុកជាច្រើនអង្គភាព បានចុះផ្សាយជាបន្តបន្ទាប់ ជុំវិញរឿងពុករលួយរបស់ខ្លួន ប្រភពពត៌មាន បានបង្ហើបឲ្យដឹងថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានចំណាយប្រាក់ ប្រមាណជាង៣០០០ដុល្លា ដើម្បីរត់ការបិតមាត់ អ្នកកាសែតឲ្យបញ្ឈប់ការបន្តផ្សាយរឿងអាស្រូវស្អុយ បញ្ច្រាស់ខ្យល់របស់ខ្លួនបន្តទៀត។
រឿងអាស្រូវទាំងនោះ ត្រូវបានគេដឹងថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ កន្លងមកដឹកនាំបែប បក្យពួកនិយម គៀបសង្កត់មន្ត្រីក្រោមឱវាទ បណ្តេញមន្ត្រីមានក្របខណ្ឌ័ ឲ្យទៅធ្វើការពិនិត្យរទេះ ពិនិត្យឡានតាមផ្លូវ រួចទៅជួលជនស៊ីវិល ដែលជាសាច់ញាតិ ខ្លួន២នាក់ ឲ្យមកធ្វើការជំនួស។
មានការឃុបឃិត ជាមួយឈ្មួញធំៗ នាំចូលទំនិញគ្រប់ប្រភេទដូចជាគ្រឿងទេស ត្រី សាច់ មាន់ ទា ជ្រូក គោ និងប្រហិតគ្រប់ប្រភេទចូលពីថៃតាមច្រកប៉ោយប៉ែត និងច្រករបៀង គ្មានការត្រួតពិនិត្យត្រឹមត្រូវឡើយ គឺឲ្យឈ្មួញបង់លុយប្រចាំខែ បង់ក្បាលឡាន និងក្បាលរទេះជាការស្រេច។
ប្រភពច្បាស់ការមួយ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ គេបានឃើញលោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន កាំកុងត្រូល បានអញ្ជើញមកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលើកទី២ ហើយក៏ជាគម្រប់៧ថ្ងៃ នៃការព្រមានដកដំណែង សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យផងដែរ។
ចាំមើលថា តើលោក ម៉ក់ ពេជ្ជរឹទ្ធ ហ៊ានដកតំណែង លោក សាន វិជ្ជាសារ៉ាវុធ ដូចជាការអះអាងកន្លងទៅដែរឬយ៉ាងណា? បើមិនហ៊ានមានន័យថា លោកច្បាស់ជាមានការជាប់ពាក់ពន្ធ័រឿងផលប្រយោជន៍នោះហើយមើលទៅ។ វត្តមានជាលើកទី២ លើទឹកដីក្រុងប៉ោយប៉ែត គឺលោក ម៉ក់ ពេជ្ជរឹទ្ធ ចុះមកបើកការស៊ើបអង្គេតជុំវិញអាស្រូវ រឿងពុករលួយ និងភាពអសកម្មរបស់ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ដែលមិនបានបំពេញការងារ ឲ្យបានល្អ តាមតួនាទីភាកិច្ច ដែលថ្នាក់លើបានចាត់តាំងមក ហើយការចុះស្រាវជ្រាវ នេះគឺលោកត្រូវបានគេដឹងថា លោកអគ្គនាយក រូបនេះមិនបានចូលទៅប្រជុំនៅស្នាក់ការកាំកុងត្រូល នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចលើកមុនទេ គឺលោកជួបជុំ និងធ្វើការនៅតែក្នុងសណ្ឋាគារលី តែប៉ុណ្ណោះ។
គួរបញ្ជាក់ថាកន្លងទៅ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ តែងតែមានអំនួត អួតអាងតាំងខ្លួនដូចមហាទេពស្មើមេឃ គ្មាននរណាចេះដល់ខ្លួនទេ យកឈ្មោះអ្នកធំនេះ អ្នកធំនោះមក ប្រើ់ប្រាស់គៀបសង្កត់មន្ត្រីក្រោមឱវាទ តាំងខ្លួនជាទីប្រឹក្សាផ្ទាល់ របស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានឋានះស្មើអគ្គនាយក ហើយការឃុបឃិតជាមួយ ឈ្មួញរកស៊ីខុសច្បាប់ ដាក់ខែ រាប់ក្បាលឡានដឹកទំនិញ១គ្រឿង១០០បាត ១ថ្ងៃមានឡានប្រពី៣០ ទៅ៥០ឡាន ចឹងមានន័យថា គ្រាន់តែ១ថ្ងៃ លោកប្រធានសាខាកាំកុងត្រូលរូបនេះ អាចរកចំណូលក្រោមតុ ពីឈ្មួញបានរាប់ម៉ឺនបាត។
ចំណូល ទាំងនោះ សាន វិជ្ជាសារ៉ាវុធ អះអាងចំពោះមុខកូនចៅថា មួយចំនួនគឺ ទុកដោះស្រាយអង្គភាព មួយចំនួនគឺចិញ្ចឹមមេកើយរបស់ខ្លួនគឺលោក ម៉ក់ ពេជ្ជរឹទ្ធ និងយកមួយចំនួនទៅទិញឈើ ដើម្បីធ្វើផ្ទះជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពាក់ពន្ធ័ករណីនេះ អ្នកសារពត៌មានយើង បានខលទៅសម្ភាស៍ ផងដែរនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ តែគួរឲ្យសោកស្តាយដែលទូរសព្ទ័លោក សាន វិជ្ជាសារ៉ាវុធ មិនអាចទំនាក់ទំនងបានឡើយ៕ ដោយ អនាគតថ្មី (នៅមានត())