ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ពិធីប្រកាសផ្ទេ ភារកិច្ចតែងតាំងមុខតំណែង មេបញ្ជាការវីរសេនាតូច លេខ៨១៥ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដែលនិងប្រព្រឹត្តទៅ នៅ ថ្ងៃប្រហស្បតិ៍ ០២កើត ខែអស្សុច ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនិងថ្ងៃ ទី១១ ខែតុលាឆ្នាំ ២០១៨ នៅទីបញ្ជាការវីរសេនាតូច លេខ៨១៥ ស្រុកម៉ាល័យ ហើយនៅក្នុងអង្គពិធីនេះ ត្រូវបានប្រកាស តែងតាំងមុខតំណែង លោក វីរសេនីយ៍ ទោ សួង សៅ អតីត បញ្ជាការងនៃ វីរសេនាតូចលេខ៩១១មកទទួលតំណែងថ្មី ជាមេបញ្ជាការ វីរសេនាតូច៨១៥ ជំនួស លោក ឈឹតលី ដែលជាមេបញ្ជាការ វីរសេនាតូច៨១៥ ដោយបច្ចុប្បន្ននេះ លោក ឈិត លី ត្រូវបានចូលនិវត្តន៍។
នៅក្នុងពិធីនេះផងដែរក៍មានការចូលរួម ពីមន្ត្រីរាជការអាជ្ញាធរគ្រប់ស្ឋាប័ន មកពីអង្គភាពផ្សេងៗ រួមមាន លោក ឧត្តមសេនីយ៍ ទោ គណៈបញ្ជាការទទួលទិស ភូមិភាគ៥ ចំនួន១រូប លោក លោកស្រីស្នងការរង ចំនួន ១៧រូប លោក អភិបាល ស្រុកម៉ាឡៃ លោកមេបញ្ជាការ វីរ សេនាតូច ទាំង៣ វីរ លោក អធិការ ស្រុម៉ាឡៃ ប៉ោយប៉ែត អូរជ្រៅ ស្វាយចេក និងថ្មពួក លោក មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកម៉ាឡៃ លោក មេបញ្ជាករសឹករង ស្រុកម៉ាឡៃ លោក ប្រធាន ច្រកតំបន់ស្រុកម៉ាឡៃវ លោក ប្រធាន គយ ច្រកម៉ាឡៃ រួមទាំង លោកមេឃុំមេប៉ុស្តិ៍ ប្រជាការពារភូមិ សរុប ២១៦រូប ។
លោក វីរសេនីយ៍ ទោ សួងសៅ ត្រូវបានសេចក្តីសំម្រេចរបស់ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង លោក អោយចូលកាន់មុខតំណែងជាមេបញ្ជាការ វីរការពារ ព្រំដែនគោក ៨១៥ ចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៨ នេះតទៅ ។ ដោយ អនាគតថ្មី