ជុំនួបមិត្តភាព និងការអភិវឌ្ឍន៍ រវៀងក្រុង ហ្សេរអូល នៃប្រទេសកូរ៉េខាងត្បូង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

 

ក្រុងប៉ោយបែ៉ត៖ ជុំនួបមិត្តភាពម៉ឺនៗ ឆ្នាំរវៀងទីក្រុង ហ្សេអូល នៃប្រទេសកូរ៉េ ខាងត្បូង ជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀល ម៉ោង២ និង៣០នាទីត្រូវនិងថ្ងៃទី០៨ ខែក្កដា ឆ្នាំ២០១៩ ក្រោមអធិបតី លោក គាត ហ៊ុល អភិបាលនៃគណៈភិបាលក្រុងប៉ោយប៉ែត រួមទាំងមន្ត្រី សមត្ថកិច្ចមកពីស្ថាបន័ផ្សេងៗ និងមន្ត្រីជាច្តើនរូបហើយ ខាងភាគី ប្រទេសកូរ៉េ ខាងត្បូង គឺមានលោក គីម យ៉ុង ចូង ( Kim yong joong) និងមន្ត្រី អមដំណើរកូរ៉េ ខាងត្បូងក្នុង ខណ្ឌចុង ណូហ្គូ ជាច្រើនរូបទៀត ។

រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និង ខណ្ឌ ចុងណូហ្គូ ក្រុងហ្សេរអ៊ូល នៃសារធារណៈរដ្ឋកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា  បង្កើតទំនាក់ទំនងមិត្តភាពគ្នា នៅនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ  ដែលស្តីពីកិច្ច សហប្រតិបត្តិការ រវាងគ្នាទៅ វិញទៅមក នឹងដើម្បីលើកកម្ពស់ ភាពរីកចំរើន នៅពេលអនាគត ខាងមុខដោយតាមរយៈ ការយល់ដឹង អំពីវប្បធម៌ប្រពៃណី រវៀងប្រទេសទាំង២ និងដោយផ្អែកទៅលើ គោលការណ៍ នៃផលប្រយោជន៍រួម ហើយស្មើភាពគ្នា ដែលមានខ្លឹមសារ ដូចតទៅ  ។

១.បង្កើនទំនាក់ទំនង មិត្តភាពជិតស្និត ដោយផ្អែក លើការគោរព និងដើម្បីផលប្រយោជន៍ ទៅវិញទៅមក និងជម្រុញ កិច្ចសហប្រតិបត្តិការរវៀងក្រុង និងខណ្ឌនៃប្រទេសទាំង២

២.លើកកម្ពស់ ការយល់ដឹងអំពីគ្នា និងប្រជាពលរដ្ឋ ព្រមទាំងគាំទ្រ សកម្មភាពផ្លាស់ប្តូរ នៅក្នុងវិស័យ ដែលមានចំណាប់អារម្មណ៍ រួមគ្នា រួមមាន សេដ្ឋកិច្ច វប្បធម៌ សិលប្បៈ កីឡា និងអប់រំ

៣.បង្កើនបរិយាកាស ជាមិត្តភាព ដើម្បីលើក កម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យ ផ្សេងៗ ទៀតតាមរយៈ ការផ្លាស់ប្តូរ ព័ត៌មានចំណះដឹង ដើម្បីផលបរយោជន៍ និងការអភិវឌ្ឍន៍របស់ក្រុង ខ័ណ្ឌនៃប្រទេសទាំង ២

៤ .លើកទឹកចិត្តដល់ ការិយាល័យ អង្គភាព ពាក់ព័ន្ធ  ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ ដែលបានឯកភាពគ្នា តាមរយៈកិច្ចព្រមព្រៀង ដាចដោយឡែកពីគ្នា នៅក្នុងទម្រង់ អនុស្សារណៈនៃការយោគយោលនៅពេលចាំបាច់ ។

៥.ធ្វើទស្សនកិច្ច ជាមួយគ្នា ទៅវិញទៅមក ក្នុងការផ្លាស់ប្តូរ ទស្សនៈបទពិសោធន៍ ដែលជាកិច្ចការមានផលប្រយោជន៍រួមគ្នា នឹងដើម្បីលើក កម្ពស់មិត្តភាពព្រមទាំង គាំទ្រយ៉ាងសកម្មដល់ដំណើរ ទស្សនកិច្ច របស់គណៈប្រតិភូ មិនមែនរដ្ឋាភិបាល ពាណិជ្ជករ និងប្រជាជន នៅក្នុងតំបន់វប្បធម៌ ។

៦.ជុំវិញខ្លឹមសារ ទាំងអដ់ខាងលើនេះ គឺសម្រាប់ បញ្ជាក់ពីរ ឆន្ទៈនៃការធ្វើទំនាក់ទំនង រវៀងក្រុងប៉ោយប៉ែត និងខណ្ឌ ចុងណូហ្គូ។

អនុស្សារណៈ យោគយល់គ្នា និងត្រូវបង្កើតដើម្បី ចុះហត្ថលេខា នៅខណ្ឌ ចុងណូហ្គូ នៃប្រទេសកូរ៉េ ខាងត្បូង បន្ទាប់ពីទទួលបានការយល់ព្រម ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ដោយ  សេងរាជសី