តើអភិបាលកិច្ចល្អជាអ្វី មានប៉ុន្មាន?

ភិបាលកិច្ចល្អ ជាវិធី​​សាស្ត្រ ឬ​មធ្យោបាយ​​ដែល​​រដ្ឋ ស្ថាប័ន អង្គភាព​​​ប្រើ​ប្រាស់​​ក្នុង​​ការ​​គ្រប់គ្រង​សេដ្ឋកិច្ច សង្គមកិច្ច និង​សន្តិសុខ ដើម្បី​​បម្រើ​​​ផល​​​ប្រយោជ​ន៍​រួម​​របស់​​ប្រជាពលរដ្ឋ។ ស្រដៀងគ្នានេះដែរ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP 1997) បានអោយនិយមន័យថា “អភិបាលកិច្ចល្អ ជាការប្រើប្រាស់អំណាចខាងនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ដើម្បីគ្រប់គ្រងកិច្ចការរបស់ប្រទេស”។
គោលការណ៍នៃអភិបាលកិច្ចល្អមាន៩ ចំណុច គឺ ការចូលរួម នីតិរដ្ឋ តម្លាភាព ការព្រមព្រៀងឯកភាពគ្នា សមធម៌ ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ គណនេយ្យភាព ការឆ្លើយតប ចក្ខុវិស័យជាយទ្ធសាស្រ្ត។ ដកស្រង់ចេញពីសៀវភៅអភិបាលកិច្ចល្អរបស់ក្រសួងមហាផ្ទៃ