ការប្រារព្ធពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតឆ្នាំ២០២២ Universiti Malaya (UM) ទីក្រុង Kuala Lumpur
ប្រទេសម៉ាឡេស៊ី៖ ការប្រារព្ធពិធី ប្រគល់សញ្ញាប័ត្រ ដល់និស្សិត ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ Universiti Malaya (UM)ទីក្រុង Kuala Lumpur ប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ គណកម្មការ សភានាយក គណៈកម្មការគ្រប់គ្រង និងគណៈសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ពោធិសាស្ត្រា ផ្លរិដា យូអេសអេ (Bodhisastra University Florida USA) បានប្រារព្ធពិធីប្រគល់ សញ្ញាប័ត្រ កម្រិតថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតចំនួន៧២រូប ក្នុងនោះមានមកពី ប្រទេសកម្ពុជាចំនួន ២០ រូប ដែល១៦ រូបបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និង៤ រូបទៀត បញ្ចប់ ការសិក្សា ថ្នាក់បរិញ្ញាប័ត្រ ជាន់ខ្ពស់។
ក្នុងពិធីប្រគល់នេះ លោកសាស្ត្រាចារ្យ បណ្ឌិតប្រៈសានឌី(Prof.Dr. Sak Prasandee) ក្នុងនាមជាសាកលវិទ្យាធិការ បានសម្តែង សន្ទរកថាអបអរសាទរ ចំពោះនិស្សិតជ័យលាភី ក្នុងឆ្នាំ២០២២ សរុបដោយ ប្រយោគខ្លីគឺ «រៀនពិត ចប់ពិត បានលទ្ធផលពិត ជាពិសេសគឺការ សរសេរនិក្ខេបបទ ដោយមានវត្ថុតាង ជាសាក្សី»។ លោកសាស្ត្រាបណ្ឌិត បានផ្តល់អនុសាសន៍ ឲ្យនិស្សិតដែលបញ្ចប់ការសិក្សានេះ យកចំណេះ ជំនាញ និងគុណធម៌ ទៅបម្រើផលប្រយោជន៍គ្រួសារ សង្គម ប្រទេសជាតិ ឲ្យសាកសម្យ តាមចំណេះចេះដឹង និងគុណតម្លៃ នៃសញ្ញាបត្រ តាមកម្រិតនីមួយៗ ហើយឲ្យមោទនភាព លើខ្លួនឯងដែល ទទួលជ័យលាភីបាន ដោយកម្រនេះ។
បន្ទាប់មក លោកសាស្ត្រាចារ្យរង បណ្ឌិត មុនធៀន សតនឿង (Assoc.Prof. Dr. Monthien Sodnuang) សាកលវិទ្យាធិការ អាវុសោបាន ចូលរួម អបអរសាទរ និងបានលើកយក នូវចក្ខុវិស័យ ទស្សនៈ និងគោលនយោបាយ របស់សាកលវិទ្យាល័យ ផ្តល់ជួនដល់ និស្សិតជ័យលាភី និងក្រុមញាតិ ដែលចូលរួមអបអរសាទរ ក្នុងកម្មវិធីនេះ។ ក្នុងពេលអាន ឈ្មោះនិស្សិត ឡើងទទួលសញ្ញាប័ត្រ លោកសាស្ត្រាចារ្យ ជំនួយការ បណ្ឌិត ណាត់ថៈវាត់ ចឿនរុឌី(Asst. Prof. Dr. Natawat Chueunrudee) និងលោកបណ្ឌិត យន់ សុធា បានអានឈ្មោះ និក្ខេបបទនីមួយៗ ឲ្យអង្គពិធីបានស្តាប់ និង បានដឹងអំពី និស្សិត ជ័យលាភីនីមួយៗ។
លោកបណ្ឌិត Andreas Georg Flober ប្រធានពិធីប្រគល់សញ្ញាបត្រឆ្នាំ២០២២ បានចូលរួមលើកទឹកចិត្តនិងសរសើរ នូវសេចក្តីប្រឹងប្រែង ខិតខំសិក្សា ស្រាវជ្រាវ សរសេរជានិក្ខេបបទ រហូតត្រូវបានវាយតម្លៃបញ្ចប់ ការសិក្សាតាមគោលការណ៍ របស់សាកលវិទ្យាល័យ។ លោកបណ្ឌិត បានផ្តល់ផងដែរនូវ ទស្សនៈមួយចំនួនទាក់ទង នឹងគុណតម្លៃ ជីវតនិងបរិស្ថាន ដោយស្នើរឲ្យ និស្សិតជ័យលាភីនិង អ្នកចូលរួម ទាំងអស់ត្រូវផ្តល់សារសំខាន់ និងចូលរួមដើម្បីធ្វើ ឲ្យពិភពលោកនេះ កាន់តែល្អ គួរឲ្យរស់នៅ។
លោកបណ្ឌិតយន់ សុធា ក្នុងនាមជានាយក ប្រតិបត្តិ ទទួលបន្ទុក នៅប្រទេសកម្ពុជា បានជម្រាបឲ្យដឹងបន្ថែមថា សាកលវិទ្យាល័យពោធិសាស្ត្រា ផ្លរិដា យូអេសអេ (Bodhisastra University Florida USA) ត្រូវបានចុះបញ្ជី និងទទួលស្គាល់ លេខN1000007038 ដោយរដ្ឋបាល នៃរដ្ឋផ្លរិដា នៃប្រទេស សហរដ្ឋអាមេរិក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំពី២០១៧ និងទទួល ស្គាល់ដោយ មន្ទីរអប់រំនៃរដ្ឋផ្លរិដា លើឯកសារលេខ Letter of Exemption Section `1005.06 (1) (f) ហើយជា
សមាជិកនៃ United States Distance Learning Association (USDLA) ។
ដោយមានការិយាល័យ កណ្តាលនៅ 100 SE 2nd Street, Suite2000 # City Miami state Florida Zip Code:33131។ ស្ថាបនិក ខ្លះជាជនជាតិថៃ សញ្ជាតិថៃ ខ្លះជាជនជាតិថៃ តែសញ្ជាតិ អាមេរិក និងខ្លះទៀតជាជន ជាតិអាមេរិក សញ្ជាតិអាមេរិក។ សាកលវិទ្យាល័យ នេះផ្តោតលើការសិក្សា ដោយប្រើប្រព័ន្ធ សិក្សាពីចម្ងាយ (Distance learning) តាមរយៈការសរសេរនិក្ខេបបទ ការធ្វើសិក្ខាសាលា និងអញ្ជើញវាគ្មិន ជំនាញមកធ្វើបាឋកថា លើជំនាញនីមួយៗ។
បច្ចុប្បន្ន សាកលវិទ្យាល័យនេះ មានពីរការិយាល័យ កណ្តាលនៅ សហរដ្ឋអាមេរិក គឺនៅរដ្ឋផ្លរិដា និងនៅរដ្ឋ អែនជិលេស នៃសហរដ្ឋអាមេរិក។ ក្រៅពីនេះមានការិយាល័យ នៅប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសអូស្ត្រាលី ប្រទេសចិន ប្រទេសស្រីលង្កា ប្រទេសឥណ្ឌា និងទីក្រុងហុងកុង ជាដើម។ ប្រទេសទាំងនេះ មានសិទ្ធក្នុងការដឹកនាំនិស្សិត សរសេរនិក្ខេបបទ ជាភាសាជាតិ របស់ខ្លួន និងភាសាអង់គ្លេស។ លោកបណ្ឌិតយន់ សុធា បានបន្ថែមទៀតថា និស្សិតថ្នាក់ បរិញ្ញាប័ត្រជាន់ខ្ពស់ និងបណ្ឌិត ទាមទារឲ្យមានការសរសេរ និក្ខេបបទ តាមគោលការណ៍ របស់សាកលវិទ្យាល័យ ត្រូវវាយតម្លៃច្រើន ដំណាក់កាលពី គណៈកម្មការវាយតម្លៃ មកពីបណ្តា ប្រទេស នីមួយៗ រហូតដល់ប្រលង ការពារបញ្ចប់ ហើយត្រូវឆ្លងកាត់ ការចូលរួមសិក្ខាសាលាអន្តរជាតិ យ៉ាងតិចពីរដង ដោយតម្រូវ បោះពុម្ពផ្សព្វផ្សាយអត្ថបទ នៃ និក្ខេបបទ នៅទស្សនាវដ្តី Academic Journal។
តំណាង ឲ្យនិស្សិតកម្ពុជា លោកបណ្ឌិតឆែ គឹមឈាង និងលោកបណ្ឌិតឈិន សីហា បានថ្លែងអំណរគុណ ចំពោះគណៈសាស្ត្រាចារ្យ គណៈកម្មការវាយតម្លៃ គណៈគ្រប់គ្រងនៃ សាកលវិទ្យាល័យ ព្រមទាំងប្តេជ្ញា តាំងចិត្តយកចំណេះ ជំនាញនិងសីលធម៌ ទៅបម្រើគ្រួសារ និងសង្គមជាតិ ឲ្យជាកើតប្រយោជន៍។ បេក្ខជនដែលមាន ចំណាប់អារម្មណ៍ ក្នុងការសិក្សា នៅសាកលវិទ្យាល័យនេះ អាចទាក់ទងសាកសួរព័ត៌មាន បន្ថែមតាមរយៈTelegram/WhatsApp/Tel: +85561820587