កិច្ចប្រជុំ ផ្លាស់ប្តូរ របាយការណ៍ ស៊ើបអង្កេតពិសេស របស់ក្រុម DSI ដើម្បីការពារបទល្មើសនិងភាវកម្មឆ្លងដែន
បាងកក៖ ក្រុមស្រាវជ្រាវ ពិសេស D S I ផ្នែក បង្ក្រាប នូវអំពើពុករលួយ ប្រចាំប្រទេសថៃ បានអញ្ជើញ អ្នកកាសែត ទូរទស្សន៍ និងអ្នកសារព័ត៌មាន ជាច្រើនអង្គភាព នៅក្នុងប្រទេសកម្ពុជា ដឹកនាំដោយដោយលោក សុខ សុវណ្ណ អគ្គលេខាធិការរង សហព័ន្ធបណ្តាញ ផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំនៅ ប្រទេសកម្ពុជា ដែល ប្រព្រឹត្តនៅទីក្រុងបាងកក និងមានការចូលរួម ចំនួន ២០ ប្រទេស រួមមាន ប្រទេស ណរវេ បារាំង អាលឺម៉ង់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា តៃវ៉ាន់ ហូឡង់ ស្វីស រុស្សី ឥណ្ឌា ថៃឡង់ និងកម្ពុជា ជាដើម។ កិច្ចប្រជុំនេះនិយាយ អំពីការ បង្ក្រាប់នៅបទល្មើសគ្រប់យ៉ាង ដែល អ្នកសារព័ត៌មាន ត្រូវរួមសហការយ៉ាងណា និងជួយផ្សព្វផ្សាយ និងផ្តល់ដំណឹង ដល់ក្រុម D S I។ កិច្ចប្រជុំ រវាងប្រទេស ដើម្បីរួមគ្នា ទប់ស្កាត់ ការពារបទល្មើស ភាវកម្មឆ្លងដែន ត្រូវបាន ចាត់ធ្វើឡើង ដោយគណៈកម្មការ ផ្លាស់ប្តូរទិន្ឋន័យ បទល្មើស នានានៅតាមប្រទេស ដើម្បីជួយដល់ ជនជាតិនានា ដែលកំពុងរស់ នៅក្នុងប្រទេសនានា ដើម្បីរួមគ្នា ចាប់ដៃគ្នាដោយពុំមាន ព្រំដែន ក្នុងការលុបបំបាត់ ការជួញដូរមនុស្ស ឆ្លងដែន និងបទល្មើសផ្សេងៗ។ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគាសេនថារ៉ាចែងវឌ្ឈនៈ ក្នុងទីក្រុងបាងកក ខ្លឹមសារក្នុងក្នុងកិច្ចប្រជុំ លើកឡ់ើងពីគោលកាណ៍រ ៣ចំណុច ដូចជាចោរ លួចឆក់ផ្លន់ ជួញដូមនុស្សជួនដូគ្រឿងញៀនសម្លាប់ភាវរកម្ម និងបទល្មើសផ្សេងៗ។ និងរៀបចំធ្វើយ៉ាងណាជួយដល់ ពលករចំណាកស្រុក ដែលមកពីបណ្តាបរទេសនីមួយៗ និងជួយដល់ពលករ ដែលកំពុងតែស្នាក់នៅក្នុងប្រទេសថៃមកពីបណ្តាប្រទេសផ្សេងៗ។ ក្នុងនោះផងដែរ លោក វីរសេនីយ៍ឯក សុនសាក់រ៉ាក់សុគុន្ធ នាយករង នាយកដ្ឋានសើុបអង្គេតពិសេសរបស់ ស្ថាប័ន DSI នៃរាជរដ្ឋាភិបាលថៃ បានមានប្រសាសន៍ថាសមាជិក DSI គឺប្រៀបបានទៅនិងប៉ូលីស ដែលសើុបអង្គេតផ្សេងៗនៅក្នុងមូលដ្ឋានផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអន្តរជាតិ ដែលមានការពាក់ព័ន្ធ នៅក្នុងករណីផ្សេងៗនៅក្នុងប្រទេស។ ស្ថាប័ន DSI មានគណៈរដ្ឋមន្ត្រីចំនួន ៩រូប ដែលមាននាយករដ្ឋមន្ត្រី ជាប្រធាននិងក្រសួង យុត្តិធម៌ជា អនុប្រធាន ក្នុងនោះផងដែរក្រុមអ្នកសារព័ត៌មានអាស៊ានទាំង ៨ រូបដែលចូលរូមប្រជុំនោះ និងបានការអញ្ចើញ អោយចូលរួមជា សមាជិកផ្តល់ព័ត៌មាន ដល់ស្ថាប័ន DSI ផងដែរ។ ដោយ អនាគតថ្មី