Day: July 31, 2025

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ជនភៀសសឹកកម្ពុជាឡើងដល់ជាង ១៧ម៉ឺននាក់

(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចំនួនជនភៀសសឹកកម្ពុជាឡើងដល់ ១៧២,០៩៤នាក់ បន្ទាប់ពីការវាយប្រហាររបស់កងទ័ពថៃនៅតាមតំបន់ព្រំដែន។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសព័ត៌មាននេះនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣១ ខែកក្កដា។ តាមរបាយការណ៍ចុងក្រោយនេះ បងប្អូនជនភៀសសឹកបានរាលដាលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ…

អានអត្ថបទបន្ត…

ស្ថាប័នហិរញ្ញវត្ថុជាង ៤០កន្លែង ប្រកាសលុបបំណុលឱ្យយោធិនពលីជីវិត និងអ្នករួមខ្ចី

(ភ្នំពេញ)៖ អនុវត្តន៍តាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា, គិតត្រឹមម៉ោង៩៖៣០ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រមាណ​៤០ស្ថាប័ន បានលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត…

អានអត្ថបទបន្ត…

ក្រសួងការពារជាតិ កម្ពុជាកំពុងចរចាដើម្បីឱ្យថៃដោះលែងសមាជិកកងទ័ព ២០នាក់យ៉ាងសុវត្ថិភាព

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបង្ហើបឱ្យដឹងថា ចំពោះកងកម្លាំងកម្ពុជាចំនួន ២១នាក់ ដែលត្រូវបានភាគីថៃចាប់ខ្លួនក្នុងឧប្បត្តិហេតុសង្រ្គាម៥ថ្ងៃថ្មីៗនេះ កម្ពុជាបានទទួលសពយុទ្ធជនម្នាក់វិញហើយ ខណៈ ២០នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការទាមទារផ្លូវការទៅកាន់ថៃ ដើម្បីឱ្យបញ្ជូនត្រឡប់មកវិញដោយសុវត្ថិភាព និងឆាប់រហ័ស។…

អានអត្ថបទបន្ត…

កងទ័ពកម្ពុជា នៅឈរយ៉ាងរឹងមាំជាមួយប្រជាជាតិខ្មែរនៅចុងសង្រ្គាម៥ថ្ងៃ

(ភ្នំពេញ)៖ ក្រោយសង្រ្គាម៥ថ្ងៃដ៏តានតឹងនៅតំបន់ព្រំដែន ខ្មែរបានបង្ហាញថាមពលជាតិ និងសេចក្ដីស្រទ្បាញ់ដល់ទឹកដីបុរាណ ដោយ “ទង់ជាតិខ្មែរ” បានឈរយ៉ាងរឹងមាំបក់រវិចៗលើផ្ទៃដីខ្មែរ តាម​បន្ទាត់ព្រំដែន មិនសោកស្ដាយចំពោះភ្លើងសង្រ្គាមនិងសំពាធយោធា។ អ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រក្នុងប្រទេស បានឲ្យដឹងថា ការឈប់បាញ់គ្នានាពេលថ្មីៗនេះ គឺជារបត់ប្រវត្តិសាស្ត្រសំខាន់មួយ ដែលកើតឡើងក្រោយកិច្ចប្រជុំកំពូលកម្ពុជា–ថៃ…

អានអត្ថបទបន្ត…