គន្លឹះ និងវ៉ែបសាយ ទាំង​១០ ដែល​ជួយអោយ ​អ្នក​ក្លាយ​ជា ​អ្នក​ពូកែ​ក្នុងការសិក្សា វេយ្យាករណ៍ ​អង់គ្លេស

ពិតណាស់ ការរៀភាសាអង់គ្លេស វាមានសារៈសំខាន់ នៅក្នុងសាកល លោកយើងនេះ ដូចការ ទំនាស់ មុខរបស់ប្រចាំថ្ងៃ ការប្រលងការងារ ផ្សេងៗ ជា ដើម។​ ក្នុងការ រៀន ភាសាអង់គ្លេស នេះវេយ្យាករណ៍អង់គ្លេស វាជាចំនុចដ៍សំខាន់ បំផុតសំរាប់ គ្រប់ អ្នកសិក្សា ក៏ដូចជា សិស្សនិសិ្សតដែលកំពុងរៀនភាសាអង់គ្លេស ខ្លះមានការតែងតែត្អូញត្អែរ ពីការពិបាករៀន វេយ្យាករណ៍អង់គ្លេសដោយសារវាមានភាពលំបាកស្មុគស្មាញ អនាគតថ្មី សូមបង្ហាញនូវ គន្លឹះ ខ្លះៗដែល យើងកំពុងសិក្សា និង បាន ឆ្លងកាត់ កន្លងមក ទុកជាការ ធ្វើការចែក រំលែក នូវ អ្វីដែលមានប្រយោជន៍ ដល់ជន រួមឈាម យើងទាំង អស់បានដឹង ។ ដើម្បីសិក្សា វេយ្យាករណ៍ក្នុងភាសាអង់គ្លេស មានប្រសិទ្ធិភាព លោកអ្នក គួរ អនុវត្តន៍ ដូចខាងក្រោម ៖

១.គួចងចាំ និង យល់នូវឈ្មោះខ្លះៗ ក្នុងវេយ្យាករណ៍ អង់គ្លេស

-Noun (នាម)

-Pronoun (សព្វនាម)

-Verb (កិរិយាស័ព្ទ)

-Adjective (គុណនាម)

-Adverb (កិរិយាវិសេសន៍)

-Preposition (អាយតនិបាត (at,in និង on))

-Conjunction (សន្ធានកម្ម ឬ ឈ្នាប់ឃ្លា (after,as though,if,rather than,till,whenever,which,although,because,even though,since,unless,whereas, while,as,before,in order that,so(that),what,wherever,who,as if,even if,once,though,when,whether,why))។

-Interjection (ឧទានសព្ទ (Oh!… Wow!… Oops!) )។

ចំនុចខាងលើនេះ គួរតែចាំដាច់ខាត់ មុខលោកអ្នក ចាប់ផ្តើម រៀននូវ វេយ្យាករណ៍ អង់គ្លេស ហើយ ចំនុចខាងទាំងអស់នេះក្នុងភាសា អង់គ្លេស គេហៅថា ” Parts of Speech”។

២.គួរចងចាំ ទំរង់ រូបមន្ត នៃ វេយ្យាករណ៍ នៅក្នុង ភាសាអង់គ្លេស

ក្នុងចំនុច ទី ២ នេះ មាន ន័យថា លោកអ្នក គួរ ចងចាំ នូវ រូបមន្ត គ្រប់កាល ទាំង អស់ ឬ រូបមន្តផ្សេងៗ ទៀត ក្នុង ភាសាអង់គ្លេស ដើម្បីងាយ ស្រួល ក្នុង សិក្សា វេយ្យាករណ៍។

៣.ប្រើប្រាស់ វេយ្យាករណ៍ អោយបានត្រឹមត្រូវ ក្នុង ការ​ និយាយ និង ការសរសេរ អត្ថបទផ្សេងៗ

៤.អនុវត្តន៍ ធ្វើលំហាត់ អោយបានច្រើន

ស្វែររក ទិញ សៀវភៅ វេយ្យាករណលំហាត់ ឬ ក៏ស្រាវជ្រាវ តាមយរយៈ អ៊ិនធឺណែត ។

៥.ធ្វើការកែប្រែនូវ ចំនុច ដែលយើង បានសិក្សា ខុស កន្លងមក

ដើម្បីអោយ លោក អ្នកមានភាព ងាយស្រួលក្នុងការ សិក្សាវេយ្យាករណ៍ នៅក្នុងភាសាអង់គ្លេស អនាគតថ្មី សូមនែនាំនូវ គេហទំព័រមួយចំនួន

១. វ៉ែបសាយ www.englishgrammar.org 

២. វ៉ែបសាយ www.englishgrammarsecrets.com 


៣. វ៉ែបសាយ www.usingenglish.com


៤. វ៉ែបសាយ www.learnenglish.britishcouncil.org 


៥. វ៉ែបសាយ www.englishclub.com


៦. វ៉ែបសាយ www.perfect-english-grammar.com 


៧. វ៉ែបសាយ www.englishleap.com 


៨. វ៉ែបសាយ www.englishteachermelanie.com


៩. វ៉ែបសាយ www.grammarly.com 


១០. វ៉ែបសាយ www.kaplaninternational.com