តើទុក្ខកង្វល់អាចប៉ះពាល់អ្វីខ្លះដល់យើង?

តើទុក្ខកង្វល់គឺជាអ្វី?
ទុក្ខកង្វល់គឺជា ជំងឺផ្លូវចិត្តម្យ៉ាង របស់មនុស្សយើង។ អ្នកទំាងអស់គ្នា ធ្លាប់ធ្លាក់ចូលក្នុងសភាព នេះតែង មានអារម្មណ៍ថាខ្លួនគ្មាសេខក្តីសុខ ក្រៀមក្រំ ធុញទ្រាន់ មួហ្មង គ្មានកំលាំង ចិត្តស្ទុះស្ទា ផ្តាច់ខ្លួនពីសង្គម ចូលចិត្តនៅ ស្ងប់ស្ងាត់ តែម្មាក់ឯង មានអារម្មណ៍ អស់សង្ឈឹមក្នុងជីវិត បាក់ទឹកចិត្តមើល ទៅជីវិតខ្លួនឯងហាក់ជាមនុស្ស គ្មានតម្លៃ ជាមនុស្សដែលទំងន់ ផែនដី ប្រសិនបើយើងមានអាការៈធ្ងន់ធ្ងរជាងនេះ អាចនឹងមិនចង់រស់ ហើយ គិតចង់ ធ្វើអត្តឃាតជាដើម។មនុស្សចាស់ គឺជាវ័យចុងក្រោយនៃជីវិតដែលមានការប្រែប្រួលជាខ្លាំង ទាំងផ្នែករាងកាយ ចិត្តគំនិត សង្គម និងបរិយោកាស។ ដូច្នេះទុក្ខកង្វល់ផ្សេងៗ ដែលកើតមាន អាចប៉ះពាល់ដល់គុណជីវិតរបស់ពួកគាត់ ព្រមទាំងសាច់ញាតិដែលនៅមើលថែផងដែរ។ មនុស្សចាស់ ដែល កំពុងមានជំងឺដង្កាត់ គឺសុខភាពរាងកាយទន់ខ្សោយណាស់ ប្រសិនបើបណ្តាយឲសេចក្តីទុក្ខនៃអារម្មណ៍ជ្រៀតចូលទៀតនោះ វានឹងរឹតតែធ្វើឲ ជំងឺរបស់យើង ធ្ងន់ធ្ងរឡើង ឬអាចទៅជាធ្វើបាបខ្លួនឯង ។ បើតាមព័ត៌មានដែលលើកឡើងអំពីអត្រាសម្លាប់ខ្លួនរបស់មនុស្សចាស់ឃើញថា ៩០% បណ្តាលមកពីទុក្ខកង្វល់នេះឯង។ មូលហេតុដែលបង្កឲមានទុក្ខកង្វល់ គឺ
១.មូលហេតុដែលបណ្តាលមកពីសព៌ាង្គកាយ
ដោយសារតែជំងឺផ្លូវកាយ ដូចជា ភាវៈខួរក្បាល ចុះខ្សោយ ស្ទះសរសែឈាម ក្នុង ខួរក្បាល ជំងឺផាគិនសាន់ (Parkinson’s Disease) ក្រពេញទីរ៉ូអ៊ីត (Thyroid Gland) និងមហារីកលំពែង។
ដោយសារកាប្រើថ្នាំប្រភេទខ្លះដូចជា ថ្នាំព្យាបាលជំងឺលើងឈាម ថ្នាំក្រពះ ថ្នាំបញ្ចុះទឹកនោម និងថ្នាំព្យាបាលជំងឺមហារីកជាដើម។
២.មូលហេតុផ្លូវចិត្ត
សារជាតិប្រព័ន្ធសរសៃប្រសាទប្រភេទខ្លះក្នុងខួរក្បាលថយបរិមាណ។
អារម្មណ៍ឆ្លើយតបទៅលើបញ្ហផ្សេងៗក្នុងជីវីត ភាពតានតឹងដែលកើតឡើងដោយសារតែខាតបង់ ឬស្ថានភាពដែលបង្កឲមានកាសោកស្តាយ មិនសប្បាយចិត្ត ឬកើតមានក្តីទុកកង្វល់ក្នុងចិត្ត ។ ដកស្រង់ចេញ ពីសៀវភៅ ម៉ាញប៊ុក្ស

 

conversation with a therapist