លោក ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរបាល ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ចុះសរុបទិន្នន័យ ពលករកម្ពុជា ដែលចេញពី ប្រទេសថៃ នឹងចូលមក កម្ពុជា ហើយនិង ជនជាតិថៃ ចេញពី កម្ពុជា

ក្រុងប៉ោយប៉ែត ៖ សរុបចំនួនពលករចំណាកស្រុក ដែលចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី ២២, ២៣, ២៤  ក្នុងខែមីនាឆ្នាំ២០២០ មានចំនួន៖

ប្រជាពលរដ្ឋកម្ពុជាចំនួន៨៨៦នាក់ ក្នុងនោះមានស្រីចំនួន៤៤១នាក់ និងកុមារ៣៦ នាក់ អ្នកដែលប្រើប្រាស់លិខិតឆ្លងដែន មានចំនួន ៥២៩ នាក់ ក្នុនោះស្រី២៤៨នាក់កុមារ៦នាក់ អ្នកប្រើប្រាស់ប័ណ្ណព្រំដែនចំនួន៣២៥នាក់ ក្នុងនោះស្រី១៧៧នាក់ កុមារមានចំនួន២៧នាក់ អ្នកគ្មានឯកសារឆ្លងដែនចំនួន៤៥នាក់ ក្នុងនោះស្រី១៦នាក់ កុមារបីនាក់។

ប្រជាពលរដ្ឋកម្ពុជាដែលចេញពីប្រទេសថៃនៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២០ លើកទី២ មានប្រជាពលរដ្ឋ ដែលមិនមានលិខិតឆ្លងដែន ចំនួន៧៩នាក់ ស្រី២៩នាក់ ក្នុងនោះក្មេង៣នាក់ ស្រី២នាក់ អ្នកដែលមានប៉ាស្ព័រចំនួន៣០០នាក់ ស្រី១៥៩នាក់ ក្នុងនោះក្មេង៤នាក់ មានស្រី៤នាក់ ប្រើប្រាស់ប័ណ្ណព្រំដែនចំនួន១៣២នាក់ ស្រី៥៦នាក់ ក្នុងនោះក្មេង១៨នាក់ ហើយស្រីចំនួន៧នាក់។

ចំនួនប្រជាជនថៃ ដែលចេញពីប្រទេសកម្ពុជាមានចំនួន១៤នាក់ ស្រី៩នាក់ ប្រើបា្រស់ប័ណ្ណព្រំដែនចំនួន៥នាក់។

សរុបលើកទី២ ថ្ងៃទី២៣ មាន២៤៥នាក់ ក្នុងនោះក្មេង២៥នាក់ស្រី១៣នាក់ ។ ដោយ សេងរាជសី